Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្រាំមានសម្រស់ដូចបច្ចុប្បន្ន ដេនី ក្វាន់ សារភាពទទួលការវះកាត់មិនក្រោម២០ដង

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង ដេនី ក្វាន់ បានសារភាពថា ទម្រាំនាងមានរូបសម្រស់ដូចជាពេលបច្ចុប្បន្ននេះ នាងទទួលការវះកាត់មិនក្រោម២០ដងនោះឡើយ ខណះពេលដែលនាងក៏កំពុងទទួលការវះកាត់កែសម្រស់ជាថ្មីម្តងទៀតផងដែរ។

ជាមួយនឹងរូបភាពទទួលការវះកាត់ជាថ្មី ដេនី ក្វាន់ បានភ្ជាប់ជាមួយនឹងសំណេរបង្ហោះលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថាចង់ស្អាតដោយសារកែសម្ផស្សត្រូវមាន៣យ៉ាង លុយ ពេលវេលាត្រូវតែទ្រាំជាមួយនឹងការឈឺចាប់ក្រោយពេលវះកាត់ ។

នាងថា ដូចនាងខ្ញុំផ្ទាល់បានឆ្លងកាត់ជាមួយការវះកាត់មិនក្រោម២០ដងទេ ចំណាយលុយក៏អស់ច្រើន ខាតពេលវេលាក៏ច្រើន តែធ្វើមិចបើយើងចង់ស្អាតនេះហើយមនុស្សស្រី មិនថាស្រីខ្ញុំឬស្រីគេ នរណាក៏ចង់ស្អាតដែរគ្រាន់តែអ្នកខ្លះគាត់ចង់កែគ្មានលុយក្នុងការកែ ហើយអ្នកខ្លះទៀតមានលុយកែតែគាត់ខ្លាចគាត់មិនហ៊ានគាត់ខ្លាចឈឺនឹងខ្លាចផលប៉ះពាល់ទៅថ្ងៃក្រោយ គិតទៅមនុស្សស្រីយើងពិបាកណាស់។
ជាការកត់សម្គាល់ ដេនីនក្វាន់ បានសម្រេចវះកាត់កែសម្រស់ជាថ្មីម្តងទៀត ដោយនាងបានចំណាយពេលប្រមាណជា៦ម៉ោងសម្រាប់ការវះកាត់នេះ ក្នុងពេលដែលនាងក៏ត្រូវប្រើពេល៣ខែទើបនាងអាចទទួលបានភាពស្រស់ស្អាតតាមអ្វីដែលនាងចង់បាន។

ដេនី ក្វាន់ ត្រូវបានគេអោយរហ័សនាមជារាជ្ជនីសម្រស់ ប៉ុន្តែតារារូបនេះហាក់មិនទទួលបានចំណងស្នេហាសមប្រកបឡើយ ពោលនាងបានបែកបាក់គូស្នេហ៍ជាបន្តបន្ទាប់។

បច្ចុប្បន្ននាងមានកូន២នាក់នៅក្នុងបន្ទុក ដោយនៅក្នុងនោះកូនស្រីរបស់នាងឈ្មោះ ល្អ ហួស ក៏បានបញ្ជ្រាបខ្លួនចូលក្នុងវិស័យសិល្បះតាមរយះការចូលរួមប្រឡងកម្មវិធីសម្រស់មួយ។
ទោះជាយ៉ាងណា បើទោះជាបរាជ័យស្នេហ៍ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែ ដេនី ក្វាន់ ហាក់មិនមានការស្ទាក់ស្ទើនៅក្នុងការចាប់ផ្តើមរកគូស្នេហ៍ថ្មីទៀតនោះឡើយ ពោលនាងនៅតែបើកបេះដូងទទួលយកបុរសណាដែលល្អត្រូវចិត្តនាង៕ រក្សាសិទ្ធដោយ ៖ សំណាងSV

spot_img
×