មនុស្សមួយចំនួនឥឡូវ គឺពិបាកទុកចិត្តណាស់ នោះក៏ព្រោះតែលទ្ធផលដើរចូលក្លឹបហ៊ឺហាភ្លេចខ្លួន ថ្នាំញៀន ទើបធ្វើឲ្យកើតនូវអំពើអបាយមុខផ្សេងៗ មិនខ្វល់ពីភាពអាម៉ាស ហើយមនុស្សប្រភេទនេះ បើមានការងារឲ្យធ្វើត្រឹមត្រូវក៏មិនចេះធ្វើដែរ សុខចិត្តដើរលួចឆក់ លក់ថ្នាំញៀន បានលុយស្រួលៗ។
តួយ៉ាង ដូចជាចោរស្រីមុខសក្បុះរូបនេះជាដើម មានមុខមាត់ស្អាតបាត តែមិនគិតរកការងារអ្វីធ្វើឲ្យថ្លៃថ្នូរនោះទេ បែរបែកគំនិតធ្វើជាចោរ ដោយមិនដឹងថា ដើរបន្លំលួចរបស់ទ្រព្យគេអស់ប៉ុន្មានកន្លែងនោះទេ ប៉ុន្តែ ពេលនេះ ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីចូលលួចលុយទាំងថ្ងៃ។
ករណីនេះ ត្រូវបានដឹងថា បានកើតឡើងនៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងប្លុកឌឿងហែមជាមួយគ្នា ម្តុំពេទ្យសម្តេចឪ ក្បែរសាលាបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា មិនដឹងថា ចោរស្រីមុខស្រស់រូបនេះ ត្រូវបានសមត្ថកិច្ចនាំយកទៅទៅប៉ុស្តិ៍ ដើម្បីដាក់ទោសទណ្ឌ ឬក៏ត្រូវបានប្រជាពលរដ្ឋដោះលែងវិញយ៉ាងណានោះទេ ខណៈស្រ្តីម្ចាស់ផ្ទះបានប្រដៅប៉ុន្មានជើង ទុកជាការព្រមាន!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



