មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសអ្នកស្គាល់ៗ ពិតជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានដឹងថា ឧកញ៉ាវ័យក្មេង ទ្រី ដាលុច ដែលត្រូវជាកូនប្រុសរបស់អ្នកឧកញ៉ា ទ្រី ភាព បានឈរឈ្មោះជាបេក្ខជនបម្រុងទី៩ ក្នុងចំណោមបេក្ខជនបម្រុង១១នាក់ ផ្សេងទៀត នៃគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។
នេះបើយោងតាមបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៃគណបក្សប្រជាជនកម្ពុជា ដែលចេញផ្សាយដោយ គ.ជ.ប នោះគេបានពិនិត្យឃើញថា ឧកញ៉ាវ័យក្មេង ទ្រី ដាលុច គឺកើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៩៤ ដូច្នេះ គិតត្រឹមឆ្នាំ២០២៣ នេះ ឧកញ៉ា ទ្រី ដាលុច មានអាយុមិនទាន់ ៣០ ឆ្នាំ នៅឡើយទេ។
សូមរម្លឹកថា យុវជន ទ្រី ដាលុច ធ្លាប់ត្រូវបានលោក ឌួង ឆាយ បង្កហិង្សាដោយទះកំផ្លៀងយ៉ាងចាស់ដៃ នៅក្នុងហាងចាក់សាក់មួយកន្លែង នៅរាជធានីភ្នំពេញ កាលយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ពោលគឺ២ឆ្នាំ ក្រោយឧកញ៉ា ទ្រី ដាលុច ត្រូវបានឡើងងារជាឧកញ៉ាទាំងវ័យក្មេង។
ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែរឿងហេតុ ជម្លោះរវាងវ័យស្ទាវ និងស្ទាវដូចគ្នា កាលពីអតីតកាលប៉ុណ្ណោះ ដែលបានបញ្ចប់ជាយូរឆ្នាំមកហើយផងដែរ ប៉ុន្តែ ពេលនេះ អ្នកទាំងពីរ បានកែប្រែ និងវិវត្តន៍ខ្លួនក្លាយជាបុគ្គលមានឈ្មោះល្បី និងមានតួនាទី ឋានៈខ្ពង់ខ្ពស់រៀងៗខ្លួន ព្រោះថា មនុស្សណាដែលថា មិនធ្លាប់មានប្រវត្តិពីអតីកាលនោះ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





