នៅថ្ងៃទី១១ ខែកក្កដានេះ ស្ថានទូតអាមេរិកប្រចាំក្រុងឡុដ៍ បានចេញសេចក្ដីប្រកាសថា មានករណីបាតុកម្មជាច្រើនត្រូវបានរៀបផែនការប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ ខែកក្កដា ជាអំឡុងពេលដែលប្រធានាធិបតីអាមេរិកមកទស្សនកិច្ចនៅអង់គ្លេស។
ប្រធានាធិបតីDonald Trump
ព្រឹត្តិការណ៍មួយចំនួននឹងទាក់ទាញមនុស្សជាច្រើន ហើយដងវិថីជាច្រើននឹងហាមចរាចរណ៍។ពលរដ្ឋអាមេរិកគួរកាត់បន្ថយវត្តមានតាមដងវិថី និងត្រូវប្រុងប្រយ័ត្នចំពោះ«បាតុកម្មណាដែលអាចបណ្ដាលឱ្យមានអំពើហិង្សា»។
ប្រធានាធិបតីDonald Trump នឹងទៅកាន់អង់គ្លេសនៅថ្ងៃទី១២ ខែកក្កដា បន្ទាប់ពីចូលរួមសន្និសីទកំពូលNATO ។ ពលរដ្ឋអង់គ្លេសរាប់ពាន់នាក់ដែលគេដឹងថាបានរៀបចំធ្វើបាតុកម្មក្នុងអំឡុងពេលនេះ។
ក្នុងកិច្ចសម្ភាសន៍មុនដំណើរទស្សនកិច្ចអឺរ៉ុប ប្រធានាធិបតីTrump ពណ៌នាថា អង់គ្លេសកំពុងស្ថិតក្នុងយុគសម័យ«អស្ថិរភាព» ខណៈពេលរដ្ឋមន្ដ្រីសំខាន់ពីររូបបានលាលែងពីតំណែង ព្រោះខ្វែងគំនិតនឹងផែនការ Brexit របស់នាយករដ្ឋមន្ដ្រីប្រទេសនេះ៕
សូយន