Trump ចាត់ទុកថា ភាពតានតឹងពាណិ្ជកម្មអាមេរិក-ចិន អាចបណ្ដាលឱ្យក្រុងប៉េកាំងបង្កសម្ពាធអសកម្មចំពោះកូរ៉េខាងជើងអំពីបញ្ហានុយក្លេអ៊ែរ។
ប្រធានាធិបតី Trump
លោកTrump បានសរសេរលើ Twitter នៅថ្ងៃទី៩ ខែកក្កដាថា ខ្ញុំជឿជាក់លោក Kim Jong-un នឹងគោរពកិច្ចព្រមព្រៀងដែលយើងខ្ញុំបានចុះហត្ថលេខា ហើយសំខាន់ជាងនេះគឺការចាប់ដៃគ្នារបស់យើងខ្ញុំ។យើងខ្ញុំបានឯកភាពអំពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិកសរសេរបន្ដ ក្នុងពេលនោះចិនអាចបង្កសម្ពាធអសកម្មលើកិច្ចព្រមព្រៀង អាស្រ័យដោយអាកប្បកិរិយារបស់យើងអំពីពាំណិជ្ជកម្មជាមួយចិន។សង្ឃឹមថាវាពុំមែនដូច្នេះទៅចុះ!។
សំណេរTwitterខាងលើត្រូវបានបង្ហោះផ្សាយក្រោយកិច្ចចរចាយ៉ាងតានតឹងរវាងបណ្ដាមន្ដ្រីកូរ៉េខាងជើង និង Mike Pompeo កាលពីសប្ដាហ៍មុន។នេះគឺជាជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរគិតចាប់ពីសន្និសីទកំពូលTrump-Kim នៅសិង្ហបុរីនាថ្ងៃទី១២មិថុនា។
ក្នុងពេលដែលលោកPompeo ស្ងើចសរសើរថាកិច្ចចរចានេះមានការលូតលាស់ទៅមុខនិងមានអត្ថន័យ ក្រសួងការបរទេសកូរ៉េខាងជើងបែរជាប្រកាសវាយបកថាកិច្ចចរចានេះ«គួរឱ្យសោកស្ដាយ» ហើយរិះគន់ប្រមុខការទូតអាមេរិកថាមានទង្វើដូចជា«សង្គមងងឹត»។
អ្នកនាំពាក្យក្រួងការបរទេសចិនបានឆ្លើយឆ្លងថាៈ «ពិតជាគ្មានន័យគ្រាដែលទាក់ថ្ពក់តួនាទីរបស់ចិនឱ្យចូលក្នុងការខ្វឺងគំនិតគ្នារវាងអាមេរិកនិងកូរ៉េខាងជើង»៕
សូយន