តាម AFP នៅថ្ងៃទី១០កក្កដា អង្គការ NATO ឱ្យដឹងថា តាមគម្រោងព្រាងទុកប្រទេសអឺរ៉ុបទាំង៧នឹងអនុវត្តន៍ការបង់វិភាគទានហិរញ្ញវត្ថុសម្រាប់ចំណាយយោធារបស់អង្គការយោធានេះ។
អគ្គលេខាធិការ NATO លោក Jens Stoltenber
ព័ត៌មានខាងលើអាចពុំមានលទ្ធភាពធ្វើឱ្យប្រធានាធិបតីអាមេរិកTrump រំសាយចិត្តមុនថ្ងៃបើកអង្គប្រជុំកំពូល ដែលមុននោះមានភាពតានតឹងរួចមកហើយ ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គលេខាធិការ NATO លោក Jens Stoltenber ឱ្យដឹងថា ប្រទេសទាំង៧រួមមានៈ អង់គ្លេស, ក្រិក, ឡាបយ៉ា , អេស្តូនី, ប៉ូឡូញ, Litva និង រ៉ូម៉ានី ក្នុងចំណោម២៧ប្រទេសជាសមាជិក EU កំពុងមានកាតព្វកិច្ចបង់វិភាគទាន២ភាគរយនៃ GDP សម្រាប់កិច្ចការពារនៅឆ្នាំ២០១៨។
លោកនិយាយថាៈ តាមការប៉ាន់ស្មាន យើងខ្ញុំសង្ឃឹមថាប្រទេសសម្ព័ន្ធមិត្តចំនួន៨នឹងចំណាយយ៉ាងតិច២ភាគរយនៃ GDPសម្រាប់កិច្ចការពារក្នុងឆ្នាំនេះ ប្រៀបទៅនឹងឆ្នាំ២០១៤ ដែលមានប្រទេស៣ប៉ុណ្ណោះបានរួមវិភាគទាន។
ប្រធានាធិបតីTrump បានរិះគន់មិនសំចៃចំពោះសម្ព័នមិត្ដអឺរ៉ុបដែលតែងពុំអនុវត្តន៍គ្រប់គ្រាន់កាតព្វកិច្ចវិកាសម្រាប់អង្គការយោធាមួយនេះ៕
សូយន