នៅយប់ថ្ងៃទី១០ ខែកក្កដា ម៉ោងនៅតំបន់ គឺព្រឹកថ្ងៃ១១ ខែកក្កដានៅកម្ពុជា អាមេរិកបានប្រកាសយ៉ាងប្រថុចញ៉ុចនូវបញ្ជីនាំចូលពីចិនមានតម្លៃដល់ទៅ២០០ពាន់លានដុល្លារនឹងរងការយកពន្ធនៅអំឡុងខែកញ្ញាខាងមុខ។
ទង្វើថ្មីមួយនេះប្រាកដជាធ្វើឲ្យសង្គ្រាមពាណិជ្ជម្មរវាងប្រទេសមហាអំណាចសដ្ឋកិច្ចធំបំផុតលើពិភពលោកកាន់តែធ្ងន់ធ្ងរឡើង។
សហគ្រាសកែច្នៃផលនេសាទសមុទ្រនៅគាងស៊ូប្រទេសចិន
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងមានវិធីបរិយាយអំពីបណ្ដាមុខទំនិញដែលរងការយកពន្ធនេះ។មន្ដ្រីអាមេរិកម្នាក់អះអាងថា នឹងត្រូវចំណាយពេល២ខែដើម្បីសម្រេចបញ្ជីទំនិញថ្មីនេះ។បន្ទាប់មកប្រធានាធិបតីអាមេរិកTrump នឹង ចុះហត្ថលេខាសម្រេចជាលើកចុងក្រោយចំពោះការវាយពន្ធលើមុខទំនិញទាំងនោះ៕
សូយន