ពិធីការិនី ចាស់ទុំ ដែលបានបំពេញការងារ នាទូរទស្សន៍បាយ័នយូរឆ្នាំមកហើយ ស៊ឹម សូលិកា បានសម្រេច ប្រគល់បេះដូងឲ្យ លោក អេងរិទ្ឋី ដោយបានក្លាយពីមិត្តរួមការងារ ទៅជាមិត្ត១០០ឆ្នាំ។ អ្នកទាំង២ បានរៀបការ តាមច្បាប់ប្រពៃណី យ៉ាងផ្អើលសិល្បៈ ព្រោះ១គូនេះ ធ្លាប់មានគូស្នេហ៍ រៀងៗខ្លួន ហើយរូបភាពចុងក្រោយគឺ ក្លាយជាប្តីប្រពន្ឋគ្នា យ៉ាងល្កូកល្អិនជាងគូស្នេហ៍វ័យក្មេង។

មកទល់ពេលនេះ ស្វាមី របស់ ស៊ឹម សូលិកាបានក្លាយជាអភិបាលរងនៃខេត្តស្វាយរៀង ដែលត្រូវបានថ្នាក់ដឹកនាំមើលឃើញ។ ម្ល៉ោះហើយ តារាសិល្បៈនេះ ក៍បានក្លាយជា ឯកឧត្តម និងជំទាវ ធ្វើឲ្យសង្គមសិល្បៈ សម្បូរដោយតារាហុងស៊ុយឡើងងារ ជាជំទាវ និងឯកឧត្តម។ ការទន្ទឹងរង់ចាំ ក្រោយសំពះផ្កាស្លា រួចរាល់ច្រើនឆ្នាំ ពេលនេះ អ្នកទាំង២ ដែលមានវ័យជ្រេរបន្តិចហើយ បារម្ភរឿងកូន លែងអស់កង្វល់ទៀតហើយ ដោយបានសម្រេចគោលដៅ ទទួលបានកូនជាលើកដំបូង កាដូស្នេហ៍ ដ៍ពិសេស។ បែបនេះហើយទាំង លោក អេង រិទ្ឋី និង អ្នកនាង សុឹម សូលិកា ម្នាក់ៗ រីកមុខមាត់មិនតិចនោះទេ ពេលមានឱកាសក្លាយជា ឪពុកម្តាយគេ ហើយមានកូនប៉ះចំ អាយុច្រើនទៀតនោះរិតតែសំណាងមួយទៀត។ មិនថាអ្នកទាំង២នោះទេ រីករាយ សូម្បីតែម្តាយ របស់អ្នកនាង សូលិកាក៍ រំភើបញញឹមជាមួយ អំណរដ៍ល្អនេះ មិនស្ទើរឡើយ។

បន្ទាប់ពី មានកូន អ្នកនាង សូលិកា បានផ្អាក ការងារសិល្បៈ ផ្នែកពិធូការិនី នៅបាយ័ន មួយរយៈ ហើយយកពេលវេលា មកមើលថែកូនក្នុងផ្ទៃ អោយបានល្អ។ ឯលោករិទ្ឋី ក៍បន្តមើលខុសត្រូវក្នុងការងារ ជាអភិបាលរងខេត្ត ដែលផ្តល់អោយ។ លោកឧស្សាហ៍ ចុះផ្ទាល់ដល់ភូមិស្រុក ជួបជាមួយ ពលរដ្ឋតាមភូមិស្រុក ដើម្បីអភិវឌ្ឍ មូលដ្ឋាន និង ដាក់ទិសដៅ អភិវឌ្ឍន៍ភូមិស្រុក៕ រក្សាសិទ្ធដោយ ៖ ឧត្តម









