ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលប្រកាសបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធលើកទី២ សម្រាប់ឆ្នាំ២០១៨។ អគ្គនាយកដ្ឋានពន្ធដារ ពិនិត្យឃើញថា មកដល់ពេលនេះ មានម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មដ្ឋានជាច្រើន បានមកប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធសម្រាប់ឆ្នាំ២០១៨ ហើយក៏នៅមានម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន ទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធតែមប្រិ៍សារពើពន្ធនៅឡើយ។ ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មដ្ឋាន ដែលមិនទាន់បានមកប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលការប្រកាសបង់ ពន្ធតែមប្រិ៍សារពើពន្ធជាលើកទី២ សម្រាប់ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨។ ក្នុងករណីហួសកាលកំណត់នេះ សហគ្រាស ឬអាជីវកម្មដ្ឋាន ត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធ៕ ដោយ ៖ កូឡាប
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91