ជាការពិតណាស់ អ្នកបើកបរមួយចំនួន ជាពិសេសឡានដឹកថ្មហៀរៗទ្រុង ឬ ប្រភេទដឹកទំនិញដែលអាចបង្កគ្រោះថ្នាក់ គឺគេតែងសង្កេតឃើញពុំបានរៀបចំអ៊ីវ៉ាន់ឲ្យមានសុវត្ថិភាពនោះទេ ព្រោះថា ប្រសិនជារបស់ទាំងនោះ ប៉ះពារទៅលើមនុស្ស នឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក៏បាន។
តួយ៉ាង ដូចបុរសបើកកង់បីម្នាក់នេះ គឺជាគំរូបដ៏អាក្រក់ ដែលធ្វើឲ្យអ្នកដំណើរផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះទង្វើមិនគិតដល់អាយុជីវិតអ្នកដទៃ ដោយបានដឹកដែកលយចេញពីកង់បីទាំងមុខ ទាំងក្រោយ ដោយពុំបានចងក្រណាត់ ដើម្បីជាសញ្ញាឲ្យអ្នកបើកបរដទៃ មានប្រុងប្រយ័ត្នពីគ្រោះថ្នាក់នោះទេ។
មែនហើយ បើលុយចេញបន្តិចបន្តួច វាមិនជាបញ្ហានោះ ប៉ុន្តែ នេះគឺលុយចេញហួសពីការស្មាន ពោលគឺខាងមុខ និងខាងក្រោយ លយចេញជាង២ម៉ែត្រ ខណៈដែកខ្មៅងងឹត មើលមិនឃើញ ដែលធ្វើឲ្យបុរសម្នាក់ជិះម៉ូតូ សឹងតែបុករងគ្រោះថ្នាក់ ហើយគាត់ផ្ទុះកំហឹង ក៏ទាញកាមេរ៉ាថតស្តីឲ្យ តែក៏ត្រូវបុរសកង់បីនោះឌឺដាក់ទៀត។
អ្វីដែលហួសចិត្តខ្លាំងនោះ គឺខណៈបានដឹងថា អ្នកដំណើរបង្ហាញការមិនពេញចិត្តទៅនឹងទង្វើរបស់ខ្លួនហើយ តែអ្នកបើកកង់បីនេះ ហាក់មិនទទួលស្គាល់ពីកំហុសខ្លួននោះទេ ដោយថែមទាំងមានកាយវិការផ្គើនដាក់ទៀត។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ CN Chen បានបញ្ជាក់ឲ្យដឹងបែបនេះថា៖ «រលឹមតិចៗផង ប៊ិះងាប់ដោយសារតែវា ចឹងហើយស៊ីភ្លេ ធ្វើមុខឌឺទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង