Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ខ្លាំង! ប្រពន្ធ​លួច​មាន​ស្នេហា​ជាមួយ​​ប្អូន​​​ថ្លៃ តែ​ព្រោះ​កូន​ៗ ប្តី​លើកលែងទោស តែ​ប្រពន្ធ​មិនព្រម ថែមទាំង​ទាមទារ​សំណង​ទៀត ដោយ​ចោទ​ប្តី​ថា…

ស្ត្រី​ជនជាតិ​ចិន​ម្នាក់ ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនថ្លៃ ខណៈ​រៀបការ​ស្របច្បាប់​ជាមួយ​ប្តី។ ប៉ុន្តែ ពេល​ត្រូវ​ប្តី​ប្ដឹង​ នាង​ក៏​តបត​វិញ​ថា ព្រោះ​ប្តី​មិន​ខ្វល់​ពី​នាង ទើប​នាង​មាន​ទំនាក់ទំនង​ជាមួយអ្នកថ្មី ​និងថែមទាំង​ទាមទារ​សំណងទៀតផង។

យោងតាមសារព័ត៌មាន Sohu News បានឲ្យដឹងថា អ្នកស្រី Li និងលោក Lai រស់នៅក្នុងសង្កាត់ Shicheng ទីក្រុង Ganzhou ខេត្ត Jiangxi ប្រទេសចិន អ្នកទាំងពីរបានរៀបការជាមួយគ្នាតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ដោយប្តីប្រពន្ធនេះមានកូនពីរនាក់ (កូនប្រុស ១នាក់ និងកូនស្រី១នាក់)។ បន្ទាប់​រៀប​ការ​ នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មិនមានភាពរកាំរកូសនោះទេ និង​មាន​សុភមង្គលផងដែរ។

ចាប់តាំងពីឆ្នាំ ២០១១ ដោយសារបញ្ហាសេដ្ឋកិច្ច អ្នកស្រី Li បានសម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុង ដើម្បីធ្វើការ ខណៈដែលលោក Lai បន្តស្នាក់នៅផ្ទះឯជនបទ។ ចាប់តាំងពីពេលនោះមក គូស្នេហ៍ទាំងពីរ មានការស្និទ្ធស្នាលនឹងគ្នាតិចណាស់ ពោលគឺកាន់តែឃ្លាតគ្នា ឆ្ងាយទាំងកន្លែងធ្លាប់រួមសុខរួមទុក្ខ ឆ្ងាយទាំងផ្លូវអារម្មណ៍ ព្រោះថា នាង Li បានផ្លាស់ប្តូរចិត្ត លែងស្រលាញ់ប្តីទៀតហើយ ដោយបានបង្កើតទំនាក់ទំនងខុសច្បាប់ជាមួយបុរសផ្សេង។

ឆ្លៀតពេលរស់នៅឆ្ងាយពីប្តី នាង Li បានរស់នៅជាមួយគូស្នេហ៍ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺគូស្នេហ៍របស់នាង Li គឺជាប្អូនថ្លៃ ដែលជាប្តីរបស់ប្អូនស្រីបង្កើតរបស់នាងតែម្តង។ អ្នក​ទាំង​ពីរ​បាន​រស់នៅ​ជាមួយ​គ្នា​ដោយ​ខុសច្បាប់ ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ខណៈ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ​ទោះបីជា​មាន​គ្រួសារ និង​ទំនាក់ទំនង​អសីលធម៌​ក៏​ដោយ។

មិន​យូរ​ប៉ុន្មាន លោក Lai ក៏​បាន​រក​ឃើញ​រឿង​អាក្រក់​ដែល​ប្រពន្ធ​របស់ខ្លួនបានផិតក្បត់។ ថ្វីត្បិតតែក្រៀមក្រំ និងខឹងសម្បារជាខ្លាំងក៏ពិតមែន ប៉ុន្តែគិតដល់ជីវិតគ្រួសារ ជាពិសេសកូនៗ លោក Li ក៏សម្រេចចិត្តលើកលែងទោសដល់ប្រពន្ធ ដោយចង់ផ្សះផ្សាជាប្តីប្រពន្ធនឹងគ្នាធម្មតាវិញ ប៉ុន្តែមិនបានសម្រេច ដោយសារនាង Li មិនសហការ។

នៅខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីការបែកគ្នាអស់រយៈពេល ៤ ឆ្នាំ នាង Li បានសម្រេចចិត្តដាក់ពាក្យលែងលះជាមួយលោក Lai ក្រោមហេតុផលថា ទំនាក់ទំនងបានបែកបាក់ទាំងស្រុងហើយ។ ដោយខឹងសម្បារនឹងទង្វើ និងអាកប្បកិរិយារបស់ប្រពន្ធ ទីបំផុត លោក Lai បានតាំងចិត្តយល់ព្រមលែងលះ ប៉ុន្តែ គាត់បានសុំឱ្យនាង Li សងសំណងដល់គាត់សម្រាប់ការខាតបង់ផ្លូវចិត្តរបស់គាត់ចំនួន 160,000 យន់ (ស្មើជាង ២ ម៉ឺនដុល្លារ)។

ដោយ​មាន​ភ័ស្តុតាង​មិន​អាច​ប្រកែក​បាន នាង Li បាន​សារភាព​ថា​នាងពិតបានផិតក្បត់​ក្នុង​អាពាហ៍ពិពាហ៍​របស់​នាងមែន។ ទោះជាយ៉ាងនេះក្តី នាងមិនបានទទួលខុសត្រូវទាំងស្រុងនោះទេ និងបានស្តីបន្ទោសប្តី ដោយចោទថា លោក Lai មិនទទួលខុសត្រូវចំពោះគ្រួសារ មិនយកចិត្តទុកដាក់ និងស្រលាញ់ប្រពន្ធកូន ទើបបានជានាងស្វែងរកអ្នកថ្មីទៅ។ បន្ទាប់មក នាង Li ក៏បានទាមទារឱ្យលោក Lai សងជំងឺចិត្តដល់ខ្លួនចំនួន 100,000 យន់ (ជិត ១៥០០០ ដុល្លារ) ទៀតផង។

ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​លើ​សំណុំ​រឿង​ទាំង​មូល ចៅក្រម​តុលាការស្រុក មិន​បាន​ផ្តល់​ការ​ស្នើ​សុំ​របស់​នាង Li ទេ។ ចៅក្រម​បាន​និយាយ​ថា ភាព​ស្មោះត្រង់​រវាង​ប្តី​ប្រពន្ធ ​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ឱ្យ​មាន​សុភមង្គល​ល្អ ។ ព្រោះថា ក្នុងអំឡុងនៃចំណងជីវិតអាពាហ៍ពិពាហ៍ នាង Li បានមានទំនាក់ទំនងស្នេហា និងរស់នៅខុសច្បាប់ជាមួយប្អូនថ្លៃ រំលោភយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សង្គម និងទំនៀមទម្លាប់ដ៏ល្អ បំផ្លាញភាពសុខដុមក្នុងគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តលោក Lai យ៉ាងខ្លាំង។ .

យោងតាមមាត្រា 1091 នៃក្រមរដ្ឋប្បវេណីចិន ចៅក្រមនៃតុលាការស្រុក Shicheng បានសម្រេចយល់ព្រមលើការលែងលះរបស់អ្នកស្រី Li និងលោក Lai ។ ដូច្នេះ អ្នកស្រី Li ត្រូវតែទទួលខុសត្រូវលើការសងជំងឺចិត្តដល់លោក Lai សម្រាប់ការធ្វើឲ្យប៉ះពាល់ផ្លូវចិត្តចំនួន 50,000 យន់ (ស្មើនឹង ៧ ពាន់ដុល្លារអាមេរិក)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×