ភ្នំពេញ ៖ ភាពស្វិតស្វាញ តស៊ូ ម្តងហើយម្តងទៀត បានក្លាយជាភាពជោគជ័យ ព្រោះការតាំងចិត្តនេះ បានដើរដល់គោលពិត ដូចប្រាថ្នា។ ភាពអស្ចារ្យនេះ ធ្វើអោយអ្នកម្តាយ ស្រីស្អាតរូបនេះ មានអំណររំភើបព្រោះ កូនស្រីបានសាង កិត្តិយសល្អសម្រាប់ អ្នកផ្ទះ និង សាច់ញាតិទាំងមូល។

កម្មវិធី បវរកញ្ញាចក្រវាឡ ពីប្រទេសហ្វីលីពីនបាន ស្វះស្វែងរក បេក្ខភាពឆ្នើមៗ ពីមួយវិញ្ញាសាទៅមួយវិញ្ញាសា ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីបណ្តាគណៈកម្មាការ ជាច្រើនរូប ពោរពេញទៅដោយ បទពិសោធន៍។ មានស្រីស្អាតៗជាច្រើនរូប សុទ្ឋតែមាន ភាពវ័យឆ្លាត មកតតាំងគ្នា ធ្វើការប្រកួតនៅលើវេទិកា យ៉ាងអស្ចារ្យ។ នៅទីបំផុត បវរកញ្ញា MICHELLE DEE រស់នៅតំបន់ «MAKATI “ បានដណ្តើមមកុដ ដ៍វិសេសនេះបានដោយជោគជ័យ ។ នាងជាបវរកញ្ញា ដែលពោរពេញទៅដោយ បទពិសោធន៍ យ៉ាងគរដូចភ្នំ នេះបើយោងលើការបង្ហើបពីអ្នកតាមដាន។

បន្ទាប់ពីប្រកាស ទទួលបានជ័យលាភី នាងកញ្ញារូបនេះក៍ទទួលកិត្តិយសមួយទៀត ដោយអ្នកឡើងបំពាក់មកុដ ជាបវរកញ្ញាចក្រពិភពលោក មកពីអមេរិក ព្រមទាំងម្ចាស់តំណែងរដូវកាលមុន នាប្រទេសហ្វីលីពីន។ នាងតួឯករូបនេះក៍ជាប់នូវលំដាប់លេខ១ ចំពោះការគ្រងឈុតសមោលស ស្អាតជាងគេទៀតផង។ បើតាមដឹង បវរកញ្ញាហ្វីលីពីន ២០២៣នេះ ហែលឆ្លងការឡើងប្រកួត មិនតិចដង នោះឡើយ។ មើលឃើញពី ការដើតមិនទាន់គោលដៅ នាងនៅតែប្រឹងប្រែងតស៊ូ ទៅមុខរហូតសម្រេចគោលដៅ សមតាមការចង់បាន។ លើសពីនេះក៍លេចឭថា ចេះនៅភាសា បានច្រើនដែលនាង អាចចេះប្រើបានគួរសម។ ដូចនេះ នាងនិងបន្តការងារច្រើនទៀត នៅក្នុងប្រទេសខ្លួន និងការងារចាំបាញ់ ទៅប្រកួតនៅទៀតក្នុងកម្រិតអន្តរជាតិនាពេលខាងមុខ៕ រក្សាសិទ្ធដោយ ៖ ឧត្តម







