Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​ថ្មី​៤​ទៀតហើយ សរុប​ទុន​វិនិយោគ​ជាង​៧​លាន​ដុល្លារ និង​បង្កើត​ការងារ​ថ្មី​ជាង​១​ពាន់​កន្លែង ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អនុម័ត​ឲ្យ​បើក​ដំណើរការ​

spot_img

​ភ្នំពេញ​ ៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ថ្មីៗ​ចំនួន​៤​ទៀតហើយ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ ឲ្យ​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា ដែល​សរុប​ទុនវិនិយោគ​ចំនួន​ជាង ៧​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​ថ្មី​ចំនួន ១៤០៦​កន្លែង​។​

Facebook ផ្លូវការ​របស់ CDC បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​នេះ​ថា តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ «​វិញ្ញា​បន​ប័ត្រ​ចុះ​បញ្ជីជា​ស្ថាពរ​» ជូន​ដល់​ក្រុមហ៊ុន ដូចខាងក្រោម​៖

១៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់ប្លាស្ទិក កេស​កា​តុង ស្លាក​សញ្ញា​សម្លៀកបំពាក់ និង​បោះពុម្ភ របស់​ក្រុមហ៊ុន «HUICAI PACKAGING (CAMBODIA) CO.,LTD» មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់​សែ​ល ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ៣.៥៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៧៦​កន្លែង​។​

២៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប​ដែក​អ៊ី​ណុ​ក របស់​ក្រុមហ៊ុន «ROBUSTAHL CO.,LTD» មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន​១​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៥២​កន្លែង​។​

៣៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ព្យា​ណូ​កែឆ្នៃ របស់​ក្រុមហ៊ុន «UNION GAKKI (CAMBODIA) CO.,LTD» មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៣៧៨,២០០​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៥​កន្លែង​។​

៤៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​អេឡិចត្រូនិក របស់​ក្រុមហ៊ុន «CAMBO HONGSHENG ELECTRONICS CO.,LTD» មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេ​សឈីលូ ជាន ពុ ចាយ ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ២.១៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣២៣​កន្លែង​ ៕ ​ដោយ​៖​កូឡាប​

spot_img
×