Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើមាន​ប៉ុន្មាន​នាក់ ម្តាយក្មេក​បែបនេះ! រករឿង​ធ្វើបា-ប​កូនប្រសា​ស្រី​ស្ទើរ​រាល់​ថ្ងៃ រហូត​នាង​ទ្រំ​លែង​បាន បង្ខំចិត្ត​បែ-កបា-ក់​ប្តី​ទាំង​ឈឺចាប់

កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់ម្តាយក្មេក និងកូនប្រសាស្រី ដែលរស់នៅក្នុងខេត្ត Henan ប្រទេសចិន ក៏បានបង្កឲ្យមានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំង នៅក្នុងសង្គមអនឡាញរបស់ប្រទេសមួយនេះ។

យោងតាមសារព័ត៌មាន Sohu News នាង Ha និងស្វាមី បានស្រលាញ់គ្នាដោយចិត្តនិងចិត្ត។ ពេលជួបគ្នាដំបូង ម្តាយក្មេករបស់ Ha តែងតែប្រឆាំង និងព្យាយាមបំបែកគូស្នេហ៍នេះ ព្រោះគិតថា Ha មិនសមនឹងកូនប្រុសរបស់ខ្លួន។ យ៉ាងណាមិញ ដោយសារតែមករួមរស់ជាមួយគ្នាដោយស្នេហាប្តូរផ្តាច់ គូស្នេហ៍មួយគូនេះ មិនស្តាប់ការចាត់ចែងរបស់ឪពុកម្តាយ ហើយសម្រេចចិត្តរៀបការ។

ពេល​គ្រួសារ​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​រឿង​អាពាហ៍​ពិពាហ៍ ឪពុក​ម្តាយ​របស់​នាង Ha ក៏មានហេតុផលសមស្រប ដោយពួកគេគ្រាន់តែបង្កើតម្រូវការដ៏សាមញ្ញ និងតិចតួចប៉ុណ្ណោះ សម្រាប់តម្លៃកូនក្រមុំ ដោយមិនទាមទារច្រើនពេកដូចគ្រួសារដទៃទៀតនោះទេ។ នៅពេលនោះ ស្រ្តីជាម្តាយក្មេកក៏បានប្តូរចិត្ត ចូលចូលស្តីដណ្តឹងឲ្យកូនប្រុសរបស់ខ្លួនទាំងបង្ខំចិត្ត។

ក្រោយរៀបការបានជាង៣ឆ្នាំ ជីវិតអាពាហ៍ពិពាហ៍របស់ Ha និងស្វាមី នៅតែរលូន ប៉ុន្តែចំណងមនោសញ្ចេតនារវាង Ha និងម្តាយក្មេក កាន់តែអាក្រក់ខ្លាំង។ នាងត្រូវបានម្តាយក្មេកធ្វើបាបយ៉ាងធ្ងន់ធ្ងរ ស្ទើរតែរៀងរាល់ថ្ងៃ ដោយសារតែគ្រួសារឪពុកម្តាយបង្កើតរបស់នាងមានជីវភាពក្រីក្រ ដូច្នេះម្តាយក្មេកគិតថា Ha មិនអាចជួយការងាររបស់កូនប្រុសនាងបានទេ។ ជាងនេះទៅទៀត នាង Ha មានប្អូនប្រុសម្នាក់ ដូច្នេះហើយ ម្តាយក្មេកខ្លាចថា យកទ្រព្យសម្បត្តិប្តីមកចិញ្ចឹមបងប្អូន។

ជាការពិតណាស់ រាល់ពេលដែលនាង Ha មានបំណងទៅលេងផ្ទះឪពុកម្តាយម្តងៗ ម្តាយក្មេកតែងតែពិនិត្យនាងមិនឲ្យនាងយកអ្វីមកផ្ទះ ហើយក៏មិនអនុញ្ញាតឲ្យនាងទិញកាដូក្នុងថ្ងៃចូលឆ្នាំដែរ ព្រោះខ្លាចនាងនឹងខ្ជះខ្ជាយលុយរបស់ប្តី។ ជម្លោះ​បាន​បន្ត​គុំកួន​ដោយ​មិន​ត្រូវ​បាន​ដោះ​ស្រាយ ​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​ជួប​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​អារម្មណ៍​របស់​ប្តីប្រពន្ធនាង​ក៏​បាន​ប្រេះឆា​បន្តិច​ម្តងៗ។

គួរបញ្ជាក់ផងដែរថា ម្តាយក្មេករូបនេះ បន្តទៅផ្ទះឪពុកម្តាយបង្កើតរបស់ Ha ហើយស្រែកជេរខ្លាំងៗ ធ្វើឲ្យផ្អើលដល់អ្នកជិតខាងដឹងរឿងនេះ។ ឃើញបែបនេះ ឪពុកម្តាយ Ha ក៏បានណែនាំគ្រួសារកុំបង្ករឿងអី តែម្តាយក្មេកមិនអើពើយកត្រចៀកស្តាប់ឡើយ។ ស្រ្តីជាម្តាយក្មេកនោះ ថែមទាំងននៀលលើដី ធ្វើឱ្យគ្រួសាររបស់នាងមានការងឿងឆ្ងល់ជាខ្លាំង។

អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ គឺម្តាយក្មេករូបនេះបានបង្ខំឲ្យ Ha ជ្រើសរើសរវាងរឿងពីរដែលមិនអាចទទួលយកបានថា៖ «គ្រួសារអ្នកក្រ ព្រោះចង់ឡើងខ្ពស់ ចង់រៀបការជាមួយកូនប្រុសរបស់ខ្ញុំ ជម្រើសពីរ ទីមួយគឺកាត់​ផ្តាច់ចំណង​ជាមួយ​គ្រួសារ​ឪពុក​ម្ដាយ​បង្កើត​របស់​ខ្ញុំ មួយ​ទៀត គឺ​ត្រូវ​លែង​កូន​ប្រុស​ខ្ញុំ»។

ដោយនឿយហត់ ធុញទ្រាន់ និង តានតឹងផ្លូវចិត្តខ្លាំង និងមិនចង់ស៊ូទ្រាំនឹងទង្វើដ៏អាក្រក់បែបនេះរបស់ម្តាយក្មេកទៀតទេ នាង Ha ក៏បានប្រកាសថា នាងនឹងលែងលះនៅចំពោះមុខម្តាយក្មេក និងឪពុកម្តាយបង្កើត។ នាង Ha បាន​ឆ្លើយ​តប​ទៅ​ម្ដាយ​ក្មេក​ថា៖ «ខ្ញុំ​អត់​ធ្មត់​នឹង​អ្នក​ខ្លាំង​ពេកហើយ ខ្ញុំ​តែង​តែ​គោរព​អ្នក​ជា​ចាស់​ទុំ ដូច្នេះ​ខ្ញុំ​គ្មានអ្វីត្រូវនិយាយទៀត​ទេ ព្រោះតែ​គោល​បំណង​របស់​អ្នក ​គឺ​ចង់​ឲ្យ​ខ្ញុំ​ទទួល​បាន​ការការ​លែង​លះ អ្នក​មិន​បាច់​ឈ្លោះ​គ្នា​ទេ ខ្ញុំ​នឹង​មិន​ទៅរស់​នៅ​ផ្ទះ​អ្នក​ទៀតដែរ»។

សូម្បី​តែ​នាង Ha​ និយាយ​បែប​នេះ​ក៏ដោយ ក៏​ម្តាយ​ក្មេក​នៅ​តែ​មិន​ព្រមចេញទៅណាទេ​ ហើយ​បន្ត​ដេក​ននៀលលើ​ដី។ ទីបំផុត​ ដោយ​មាន​ជំនួយ​ពី​ប៉ូលិស​មូលដ្ឋាន ភ្លាមៗនោះ Ha ក៏បានសម្រេចចិត្តដាក់ពាក្យលែងលះ ដើម្បីបញ្ចប់អាពាហ៍ពិពាហ៍ដ៏ឈឺចាប់នេះ។

បន្ទាប់ពីហេតុការណ៍នេះ ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមរួចមក អ្នកនិយមលេងអ៊ីនធឺណេតចិនជាច្រើន បានសម្តែងការហួសចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរបស់ម្តាយក្មេក ជាពិសេសគ្រួសាររបស់ប្តីជាទូទៅ។ ជាមួយគ្នានេះ មនុស្សជាច្រើនក៏បានសម្តែងក្តីអាណិតដល់ស្ថានភាពរបស់ Ha និងសង្ឃឹមថា នាងនឹងអាចយកឈ្នះលើភាពតក់ស្លុតនេះក្នុងពេលឆាប់ៗនេះ ដើម្បីបន្តដំណើរជីវិតថ្មី និងកាន់តែប្រសើរឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×