មហាជននៅលើបណ្តាញសង្គម គ្រាន់តែឃើញវីដេអូ ម្នាក់ៗឡើងញ័រដៃអស់ហើយ បន្ទាប់ពីបានឃើញទង្វើដ៏កោងកាច ដែលប្រហែលមួយផែនដីនេះមានតែខ្លួនម្នាក់ អំណាចខ្លាំងជាងគេ ដោយតែងតែដើរបង្ករឿង និងជេរប្រមាថទៅលើប្រជាពលរដ្ឋនៅក្នុងភូមិសាមគ្គី ដោយមិនដឹងអាងមានខ្នងអ្នកមានអំណាចរូបណានោះទេ ដែលសូម្បីសមត្ថកិច្ចប៉ុស្តិ៍ប្ញស្សីកែវ ក៏ជនរូបនេះមិនខ្លាចនោះដែរ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Savit Ta N Sovandara កាលពីវេលាម៉ោងជាង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះវីដេអូប្រជាពលរដ្ឋ បាននាំគ្នាបញ្ចេញកំហឹងនៅប៉ុស្តិ៍ប្ញស្សីកែវ ទាំងកណ្តាលយប់ និងបញ្ជាក់ឲ្យដឹងថា៖ «បងប្អូនសូមមើលអាមួយនេះ វាបង្ករឿងដាក់គេហើយ ត្រូវប៉ូលីសយកទៅប៉ុស៍ហើយ សូម្បីតែប៉ូលីសក៏ធ្វើស្អីវាមិនកើតផង។ អានេះប្រហែលខ្សែធំហើយមើលទៅ ឬស្សីកែវ»។
ពិតណាស់ តាមរយៈវីដេអូ ឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បាននាំគ្នាទៅកាន់ប៉ុស្តិ៍ប្ញស្សីកែវ ដើម្បីឲ្យសមត្ថកិច្ច មានចំណាត់ទៅលើជនដ៏ទំនើងកោងកាចរូបនេះ។ តែអ្វីដែលហួសចិត្តកាន់តែខ្លាំងនោះ គឺបន្ទាប់ពីសមត្ថកិច្ចហៅទៅលើប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ ស្រាប់តែចុះមកវិញ ស្រែកឡូឡា និងផ្ទុះកំហឹង បន្ទាប់ពីបានឃើញប្រជាពលរដ្ឋម្នាក់ យកដៃទៅប៉ះម៉ូតូរបស់ខ្លួន។
ទន្ទឹមនឹងនោះ នៅពេលប្រជាពលរដ្ឋ ក៏បានបោះសម្តីថា «ស្អីគេ ម៉ូតូហែងតម្លៃប៉ុន្មាន អីក៏អស្ចារ្យម្ល៉េះ ម៉ូតូហ្នឹងម៉េចក៏មិនជិះលើមេឃ មកជិះលើដីធ្វើអី គ្រាន់តែគេប៉ះមិនបាន ចរិកអីក៏អន់សម្បើមម្ល៉េះ ចេះកែខ្លួនខ្លះមើ…» ស្រាប់តែឡើងម៉ូតូចេញពីប៉ុស្តិ៍ បញ្ចេញកាយវិការយ៉ាងឌឺ និងជេរម៉ែគេឯង នៅចំពោះមុខសមត្ថកិច្ច យ៉ាងសាហាវ ដោយគ្មានខ្លាចញញើតសូម្បីបន្តិចឡើយ និងចុះពីម៉ូតូបន្តក្អេងក្អាងទៀត ដែលសូម្បីសមត្ថកិច្ចក៏គំរាមផងដែរ។
ជាមួយទង្វើដ៏មិនខ្លាចញញើតនេះ ប្រសិនបើសមត្ថកិច្ចប៉ុស្តិ៍ប្ញស្សីកែវ មិនមានចំណាត់ការបង្រ្កាបទៅលើជនដ៏ទំនើងកោងកាចរូបនេះទេ នោះគេជឿថា គង់ថ្ងៃណាមួយ ប្រជាពលរដ្ឋទ្រាំលែងបាន «កាត់ទោស» ដោយផ្ទាល់ដៃមិនខានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






