Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់ ម៉ោង ១០ ទៅ​ហើយ នៅតែ​មិនឈប់​បិណ្ឌបា​ត លុះ​តាម​ឃ្លាំមើ​ល និង​ឆេក​ឆេ​រ ទើប​ដឹង​ថា…

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមអាជីវករលក់ដូរនៅផ្សារបាងឆាឡុង ពិតជាមានការសង្ស័យជាខ្លាំង ចំពោះព្រះសង្ឃ៣អង្គ (ចាស់១អង្គ​ ក្មេង២អង្គ) បានកំពុងដើរបិណ្ឌបាត ទាំងម៉ោងជាង ១០ ទៅហើយ នៅតែមិនឈប់។ នៅពេលនោះ គេក៏បានសួរនាំព្រះសង្ឃទាំងនោះ ដែលបានប្រាប់ថា គង់នៅវត្តស្ថិត​នៅ​ឃុំ​ឡាតយ៉ា ស្រុក​ឡៅ​ក្វាន់ ខេត្ត​កានចាន់បូរី។

បន្ទាប់ពីតាម​ឃ្លាំមើល គេក៏បាន​ឃើញ​មាន​អ្នក​បើក​បរ​រថយន្តដឹក​ជញ្ជូន ​បានកំពុង​ចត​នៅ​ក្រោម​ស្ពាន​អាកាស ហើយក៏រាយការណ៍ទៅ​សមត្ថកិច្ច ដើម្បី​ចុះមក​ពិនិត្យ​។ អ្វីដែលភ្ញាក់ផ្អើលនោះ គឺនៅពេលសមត្ថកិច្ចមកដល់ ស្រាប់តែអ្នកបើកបរប្រញាប់ប្រញាល់យករបស់អ្វីមួយដាក់ក្នុងហោប៉ៅខោយ៉ាងលឿន។ ទោះជាយ៉ាងណា ភ្លាមៗនោះ សមត្ថកិច្ចបានឆែកឆេររក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ​៣​ គ្រាប់ ​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា។

អ្នកបើកបរ បានប្រាប់ថា រូបគេបានដឹកព្រះសង្ឃមកពីខេត្ត Kanchanaburi នៅវេលាម៉ោង 3:00 ទៀបភ្លឺ ហើយបាននិមន្តចេញទៅបិណ្ឌបាត្រតាមខេត្តផ្សេងៗនៅថ្ងៃនោះ ឆ្ពោះទៅខេត្ត Samut Prakan។

ការ​សាកសួរ​បឋម ​ព្រះសង្ឃ​៣​អង្គ ក៏​បាន​សារភាពផងដែរ​ថា ពួកគេ​ពិតជា​បាន​ប្រើប្រាស់​មេ​តំ​ហ្វេ​តា​មីន​មែន។ បន្ទាប់មក សមត្ថកិច្ចក៏​បាន​នាំ​ខ្លួនទាំងអ្នកបើកបរ និងព្រះសង្ឃទាំង៣ ​ទៅ​កាន់​ព្រះចៅអធិការ​វត្ត​បាង​ឆា​ឡុ​ង​ក្រៅ ដើម្បី​ពិនិត្យ​ និង​នាំ​ខ្លួន​មក​ពិនិត្យ​ទឹកនោមរក​សារធាតុ​ញៀន​ ទើប​ដឹង​ថា​ក្នុង​ខ្លួន​ពួកគេមាន​ថ្នាំ​ញៀន​ពិត​ប្រាកដមែន។

បុរសជាកូនសិស្សនោះក៏បានប្រាប់ឲ្យដឹងថា ខ្លួនទទួលបានប្រាក់កម្រៃពី ៣០០ បាត ទៅ ៤០០ បាត ក្នុងមួយថ្ងៃ ពីព្រះសង្ឃទាំង៣ ដែលអាចរកចំណូលពីការបិណ្ឌបាតចាប់ពី ៤.០០០ ទៅ ៥.០០០ បាត ហើយបានយកលុយមួយចំនួន ទៅទិញថ្នាំមេតំហ្វេតាមីនប្រើប្រាស់។

ទោះជាយ៉ាងណា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកទាំងបី ដោយចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ១ មេតំហ្វេតាមីន (យ៉ាបា) និងផ្តន្ទាទោសតាមច្បាប់៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×