វេជ្ជបណ្ឌិតត្រូវបានគេស្គាល់ទូទាំងពិភពលោក ចំពោះទឹកចិត្តលះបង់របស់ពួកគាត់ ខណៈដែលពួកគាត់ធ្វើការដោយពុំគិតពីការនឿយហត់ ដើម្បីធានាថាអ្នកជំងឺរបស់ពួកគាត់ទទួលបានការថែទាំដែលពួកគេត្រូវការ ។ ជាញឹកញាប់យើងឮរឿងរ៉ាវនៃគ្រូពេទ្យធ្វើការយ៉ាងលំបាក និងគ្រូពេទ្យវះកាត់ដែលធ្វើការជាង ១២ ម៉ោង ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។
ទោះជាយ៉ាងណា គ្រូពេទ្យម្នាក់នេះពិតជាបានធ្វើការលើសហើយ ដើម្បីបំពេញកាតព្វកិច្ចរបស់គាត់ ។ មិនត្រឹមតែគាត់បានតាមនីតិវិធីការងារ ៩ សម្រាប់ពេលវេលាកំណត់ក្នុងថ្ងៃនោះទេ តែគាត់បានធ្វើឱ្យការងារទាំងនោះ ខណៈពេលដែលគាត់មានការឈឺចាប់យ៉ាងខ្លាំងខ្លួនឯងទៀតផង ។
លោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Liang Fuqun ដែលជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យក្នុងស្រុក Si ខេត្ត Anhui ប្រទេសចិន បានភ្ញាក់ពីដំណេកនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ជាមួយនឹងអាការៈឈឺចុកពោះយ៉ាងខ្លាំង ។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា គាត់មិនអើពើដោយគិតថាវានឹងបាត់ទៅវិញ ហើយបានសម្រេចចិត្តបន្តការណាត់ជួបរបស់គាត់នៅថ្ងៃនេះ ។
គាត់បានស្នើអ្នកគ្រប់គ្រងរបស់គាត់ លោកវេជ្ជបណ្ឌិត Shi ដើម្បីរួមដំណើរការងារជាមួយគាត់ ដើម្បីបង្ការរឿងហេតុអាចកើតឡើងស្មានពុំដល់ ។ ទោះយ៉ាងណា ខណៈគាត់កំពុងធ្វើការនៅភារៈកិច្ចទី៣របស់គាត់ Liang ស្រាប់តែមានអារម្មណ៍ឈឺចុកយ៉ាងខ្លាំងនៅតំបន់ពោះរបស់គាត់ ។ សូម្បីតែពេលនោះ គាត់បានសម្រេចចិត្តមិនឈប់សំរាក និងបន្តការណាត់ជួបរបស់គាត់ ព្រោះតែគាត់ចង់ជួយអ្នកជំងឺរបស់គាត់ ។
នៅចំណុចមួយនោះ គាត់កំពុងឈឺចុកចាប់យ៉ាងខ្លាំង ដែលបង្ខំឲ្យគាត់ត្រូវអង្គុយនៅកាច់ជ្រុងនៃបន្ទប់ ដើម្បីសម្រាករយៈពេលខ្លី ។ គាត់ត្រូវបានគិលានុបដ្ឋាយិកាមួយរូប ជួយចាក់ថ្នាំបំបាត់ការឈឺចាប់មួយចំនួន នៅដើមដៃរបស់គាត់ និងបន្តប្រតិបត្តិការនៅលើអ្នកជំងឺ ។
បន្ទាប់ពីត្រូវបានជួយចាក់ថ្នាំបំបាត់ការឈឺចាប់ វេជ្ជបណ្ឌិតដែលមានការលះបង់ដ៏ធំធេងរូបនេះ បានបញ្ចប់ប្រតិបត្តិការវះកាត់ចំនួន ៩ នៅថ្ងៃនោះ ។ គាត់ចុងក្រោយ បានសម្រាក ហើយនៅពេលមិត្តរួមការងាររបស់គាត់បានធ្វើអេកូលើគាត់ ពួកគេបានរកឃើញថា ការឈឺចុកចាប់ធ្ងន់ធ្ងរនៅត្រង់ពោះរបស់គាត់ គឺបណ្តាលមកពីជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរ ហើយលោកវេជ្ជបណ្ឌិត Liang ត្រូវការការវះកាត់ផងដែរ ៕ ឧត្តម