ទង្វើនៃកាយវិការដ៏មិនថ្លៃថ្នូរ របស់កីឡាករថៃម្នាក់នេះទៀត បានកំពុងធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងស្អប់យ៉ាងខ្លាំង បន្ទាប់ពីបានបោះចោលមេដាយ និងតុក្កតាអនុស្សាវរីយ៏ គប់ទៅកាន់អ្នកទស្សនាដ៏ឈ្លើយបំផុត។ ទង្វើរបែបនេះ មិនសាកសមជាកីឡាករឡើយ វាជាការមិនផ្តល់តម្លៃដល់ប្រទេសដែលរៀបចំកម្មវិធី និងប្រទេសផ្សេងៗដែលបានចូលរួមប្រកបដោយភាពថ្លៃថ្នូរ «ចាញ់ គឺចាញ់ ឈ្នះគឺឈ្នះ ព្រោះជាកីឡា»។
ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ គឺខណៈក្រុមការងារប្រគល់ជូន មេដាយ និងតុក្តតាអនុស្សាវរីយ៍ ទៅដល់កីឡាករថៃ និងឥណ្ឌូណេស៊ី បន្ទាប់ការប្រកួត ស្រាប់តែក្នុងចំណោមនោះ កីឡាករថៃម្នាក់ពាក់អាវយឺតស និងស្លៀកខ្មៅជើងខ្ចី ដែលត្រូវបានដឹងថា ទទួលបានកាតលឿងផងដែរនោះ បានបញ្ចេញកាយវិការតូចចិត្តខ្លាំង និងបន្ទាប់មក ក៏បានបោះចោលតុក្កតា និងមេដាយ ដោយគ្រវែងបន្តបន្ទាប់គ្នា ទៅកាន់អ្នកកំពុងអង្គុយទស្សនាតែម្តង។
ជាមួយនឹងទង្វើដ៏ថ្លៃថ្នូរនេះ បានធ្វើឲ្យមហាជនបានបង្ហាញការស្អប់ខ្ពើមយ៉ាងខ្លាំង ដោយម្នាក់ៗបានដាក់ឲ្យបែបៗនេះថា៖ «ចាញ់មិនទទួលស្គាល់ គិតតែប្រទេសខ្លួនឯងខ្លាំងរហូតមែន មើលចរិកថោករបស់វាទៅបងប្អូន វាមិនផ្ដល់តំលៃអោយម្ចាស់ផ្ទះសោះ តាមចិត្តខឹងបើនៅហ្នឹងវិញយកស្បែកជើងគប់ក្បាលហ្ហែងម៉ងអា, ស្ដាយមេដាយណាស់ មិនគួរណាប្រគល់ចំមនុស្សប្រភេទបែបនេះសោះ,…»។ បើតាមការស្អប់របស់មហាជន គឺទង្វើមិនឲ្យតម្លៃនេះ គួរតែប្រើច្បាប់ចាត់ការ ពីបទប្រមាថមើលងាយប្រទេសខ្មែរ និងឲ្យចេញមុខសុំទោសប្រជាជនខ្មែរជាសាធារណៈ ដើម្បីកុំឲ្យថ្ងៃមុខថ្ងៃក្រោយចេញចរិកបែបនេះទៀត។
»។
សូមបញ្ជាក់ថា ថៃ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងទើបស្គាល់ច្បាស់ពីទង្វើដ៏មិនថ្លៃថ្នូរនេះ បន្ទាប់ពីកីឡាករលេខ១៧ របស់ឥណ្ឌូណេស៊ីស៊ុតចូលគ្រាប់ទីបី ដែលនាំឱ្យលទ្ធផលនាំមុខ ៣-២ ស្រាប់តែកើតមានរឿងចម្រូងចម្រាស់ខ្លាំង រហូតវាយប្រតប់គ្នា ទាំងកីឡាករ និងក្រុមគ្រូបង្វឹក នៅក្រៅទីលានស្តាត បង្កភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ កោតក្រែងចិត្តម្ចាស់ផ្ទះសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






