Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱក សុគន្ធកញ្ញា ពោលពាក្យយ៉ាងមានន័យទៅកាន់ស្វាមី ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៤ឆ្នាំ

spot_img

ភ្នំពេញ ៖ តារាចម្រៀងនាង ឱក សុគន្ធកញ្ញា បានពោលពាក្យយ៉ាងមានន័យ និងចាក់ដោតទៅកាន់ស្វាមីរបស់នាង ក្នុងថ្ងៃខួប៤ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

តារាចម្រៀងរូបនេះបានភ្ជាប់និស្ស័យស្នេហ៍ជាប្តីប្រពន្ធជាមួយស្វាមីដែលជាប្អូនប្រុសរបស់ថៅកែហង្សគឺលោក អ៊ឹង សុខលី ខណះពេលដែលចំណងស្នេហ៍របស់ពួកគេអស់ជាច្រើនឆ្នាំមកនេះកាន់តែមានភាពផ្អែមល្ហែម និងរឹងមាំ។

នៅក្នុងខួបអាពាហ៍ពិពាហ៍នេះដែរ ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញរូបភាពថតPre-Wedding របស់នាង និងស្វាមីជាថ្មីឡើងវិញដោយអមជាមួយនឹងសំណេរដ៏មានន័យទៅកាន់ស្វាមីបង្ហោះលើគណនេយ្យហ្វេសប៊ុកខ្លួនថា ៤ឆ្នាំកន្លងផុតហើយពេលវេលាពិតជាដើរលឿនមែនអូនចង់និយាយថា អរគុណបងដែលស្ម័គ្រចិត្តចូលក្នុងជីវិតអូនអរគុណដែលបងព្រមមកលំបាកជាមួយគ្នាមកធ្វើជាឪពុក ជាបងប្រុស ជាមិត្តល្អ ជាអ្នកប្រឹក្សាជាដៃគូជីវិត ជីវិតគូពិតជាមិនធម្មតា តែបងបានធ្វើគ្រប់យ៉ាងដើម្បីអូននិងកូនមានស្នាមញញឹមគ្រប់ពេល រីករាយខួប៤ឆ្នាំនៃអាពាណ៏ពិពាណ៏ប្ដីសម្លាញ់ ។

ដោយឡែកសម្រាប់ស្វាមីរបស់នាងលោក អ៊ឹង សុខលីក៏បានបញ្ចេញរូបភាពទិដ្ឋភាពនៃពិធីមង្គលការរបស់ពួកគេជាថ្មីឡើងវិញដូចគ្នានៅលើបណ្តាញសង្គម ដោយអមជាមួយនឹងសំណេរខ្លីថា ធ្មេចបើក ៗ 4ឆ្នាំបាត់ហើយ Happy 4th anniversary, 16-May-2019 ។

តាមរយៈការបង្ហោះសារខាងលើពី ឱក សុគន្ធកញ្ញា នាពេលនេះគេបានឃើញមានមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានចូលទៅខំមិនពីក្រោម ដោយម្នាក់ៗសម្តែងការអបអរសាទរ និងបានជូនពរតារាចម្រៀងរូបនេះកាន់តែមានសុភមង្គលក្នុងគ្រួសារ និងស្រឡាញ់គ្នារហូតចាស់កោងខ្នង។

គួរបញ្ជាក់ថា កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាស បានសម្រេចចូលរោងការកាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០១៩ ខណះពេលដែលមង្គលការរបស់ពួកគេបានប្រព្រឹត្តយ៉ាងអធឹកអធម ដោយនៅក្នុងនោះក៏មានការផ្តល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត ជាពិសេសអ្នកសិល្បះយ៉ាងច្រើនកុះករ។
រយៈពេល៤ឆ្នាំនៅក្នុងជីវិតជាប្តីប្រពន្ធរវាង ឱក សុគន្ធកញ្ញា និងស្វាមីរហូតមកទល់នាពេលនេះពួកគេក៏ទទួលបានចំណងដៃកូនប្រុសម្នាក់រួចហើយ៕រក្សាសិទ្ធដោយ ៖ សំណាង SV

spot_img
×