Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត ​៨ យ៉ាង ​របស់​ទីក្រុង​ឌូ​បៃ ដែល​សូម្បី​អ្នកជំនាញ​ក៏​មិន​ធ្លាប់​ដឹង​ដែរ​

​ឌូ​បៃ​គឺ​ជា​ទីក្រុង​មួយ ដែល​មាន​ការអភិវឌ្ឍ​ន៍​លឿន​បំផុត​ក្នុង​ចំណោម​ទីក្រុង​ផ្សេងៗ​ក្នុង​ពិភពលោក​។​ ​នៅក្នុង​ឆ្នាំ ១៩៦០ ទីក្រុង​នេះ​គ្រាន់តែ​ជា​វាល​ខ្សាច់​ដែល​មាន​អាគារ​តិច​ប៉ុន្តែ ប៉ុន្តែ​បច្ចុប្បន្ន វា​គឺជា​ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​បំផុត​នៅក្នុង​ប្រទេស​អារ៉ាប់ (United Arab Emirates)​។ ខាងក្រោយ​នេះ​គឺជា​ការពិត ៨យ៉ាង​របស់​ទីក្រុង​ទំនើប​មួយ​នេះ ដែល​សូម្បី​អ្នកជំនាញ​ប្រហែលជា​​មិន​ធ្លាប់​ដឹង​ផង​។​

១. មាន​កន្លែង​លេងស្គី​ទឹកកកដ៏​ធំ​នៅក្នុង​ផ្សារ​ទំនើប​

​នៅក្នុង​ទីក្រុង​ឌូ​បៃ​នេះ មាន​កន្លែង​លេងស្គី​ទឹកកក​ដែល​មាន​ផ្ទៃក្រឡា ២២.៥០០​ម៉ែត្រការ៉េ នៅក្នុង​ផ្សារ​ទំនើប​។

២. មនុស្ស​យន្ត​អាច​ចូលរួម​ក្នុង​ការប្រកួត​បាន​

​ក្រៅពី​មាន​ការ​ប្រណាំងសេះ​លក្ខណៈ​ប្រពៃណី ក្នុង​ទីក្រុង​នេះ ក៏​មាន​ការប្រណាំង​សត្វ​អូដ្ឋ​ផងដែរ​។ អ្វី​ដែល​ធ្វើឲ្យ​កាន់តែ​មាន​ការភ្ញាក់ផ្អើល​នោះ​គឺថា មនុស្ស​យន្ត​ក៏​អាច​ចូលរួម​ក្នុង​ការប្រណាំង​នោះ​​បាន​ផង​ដែរ​។ មនុស្ស​យន្ត​ទាំងនោះ​តម្លៃ​ចាប់ពី ៣​ពាន់ ទៅ ១០.០០០​ដុល្លារ​។​

៣. សណ្ឋាគារ​ប្រណិត​មួយ​ប្រើប្រាស់ សន្លឹក​មាស ដើម្បី​បិត​លើ​ផ្ទាំងគំនូរ​

Burj Khalifa គឺជា​សណ្ឋាគារ​ដ៏​ប្រណិត​បំផុត​ក្នុង​ពិភពលោក ដែល​ការតុបតែង​ដោយ​ការ​ប្រើស​ប្រាស​សន្លឹក​មាស ២២​កា​រ៉ា​ត ចំនួន ៨.០០០​ម៉ែត្រការ៉េ​។ សណ្ឋាគារ​​នេះ​ក៏​បាន​ប្រើប្រាស់​មាស ដើម្បី​បិត​លើ​ផ្ទាំងគំនូរ Mona Lisa ចំនួន ៤៦.២៦៥​ដង​ផងដែរ​។​

៤. ជា​ទីក្រុង​ដែល​មាន​ការផ្លាស់ប្តូ​រលឿ​ន​បំផុត​

​បើ​តាម​ស​ន្ទ​ស្សន៍​កំលាំងចលករ​ទីក្រុង កាលពី​ឆ្នាំ ២០១៤ បានឲ្យដឹងថា ទីក្រុង​ឌូ​បៃ គឺ​ជា​ទីក្រុង​មួយ​ ​ដែល​មាន​ការអភិវឌ្ឍ​ន៍​លឿ​បំផុត​។ នៅ​ទីក្រុង​នេះ​មាន​ស្ថានីយរ​ថ្ត​ភ្លើង​ក្រោម​ដី​ចំនួន ៤២​កន្លែង ហើយ​វា​បាន​សាងសង់​រួចរាល់​អស់ ត្រឹម​តែ​រយៈពេល ៣​ឆ្នាំ​ប៉ុណ្ណោះ​។​

៥. ពន្ធ​ទើបតែ​ចាប់ផ្តើម​អនុវត្ត​

​កាលពី​អតីតកាល ឌូ​បៃ​គឺ​ជា​ទីក្រុង​ដែល​រស់នៅ​មិន​គិតថ្លៃ គឺ​អ្វីៗ​មិន​មាន​ការបង់ពន្ធ​នេះ​ទេ​។ តែ​កាលពី​ពេល​ថ្មី​នេះ ប្រទេស​នេះ​បានចាប់ផ្តើម​យកពន្ធ ដើម្បី​បង្កើន​ចំណូល​របស់​ទីក្រុង​នេះ​។​

៦. សត្វ​ចិញ្ចឹម​នៅ​ឌូ​បៃ ខុសប្លែក​ពី​គេ​

​ខុសប្លែក​ពី​ប្រទេស​នៅ​តំបន់​អ៊ឺរ៉ុប ដែល​ប្រជាជន​គេ​ភាគច្រើន​ចូលចិត្ត​ចិញ្ចឹមសត្វ​ឆ្កែ ឆ្មា និង​សត្វ ប៉ុន្តែ​ប្រជាជន​នៅ​ទីក្រុង​ឌូ​បៃ ចូលចិត្ត​ចិញ្ចឹមសត្វ​ខុសប្លែក​ពី​គេ​តែម្តង ដែល​ភាគច្រើន ចិញ្ចឹម​ខ្លា និង​តោ​ជាដើម​។​

៧. ប្រជាជន ៧៧​ភាគរយ ជា​ជនអន្តោប្រវេសន៍​

​មាន​តែ​ប្រជាជន​ចំនួន ២៣​ភាគរយ​ប៉ុណ្ណោះ​ដែល​រស់នៅ​ក្នុង​ទីក្រុង​ឌូ​បៃ ជា​អ្នក​មាន​ដើមកំណើត និង​កើត​នៅក្នុង​ប្រទេស​អារ៉ាប់​។កម្មករ​ដែល​ធ្វើការ​សាងសង​អាគារ​ខ្ពស់ៗ និង​ថ្មីៗ ភាគច្រើន​មក​​ពី​ប្រទេស​ប៉ា​គី​ស្ថាន ឥណ្ឌា និង​បង់​ក្លា​ដេស​៕ សុភ័ក្ត្រ

៨. ឡាន​ប៉ូលីស នៅក្នុង​ទីក្រុង​ឌូ​បៃ​

​ខុស​ពី​ប៉ូលីស​នៅក្នុង​ប្រទេស​ដទៃ ដែល​ប្រើប្រាស់​ឡាន​ធម្មតា ប៉ូលីស​នៅក្នុង​ទីក្រុង​ឌូ​បៃ ប្រើ​សុទ្ធតែ​​ឡាន​ទំនើបៗ មាន​តម្លៃ​រាប់​លាន​ដុល្លា​ដូច​ជា ប្រភេទ​ឡាន Ferrari, Aston Martin និង Mercedes ជាដើម​។​

ប្រភព​៖ incrediblenat

×