សាររាលដាលមួយនៅលើបណ្តាញសង្គម ដែលអះអាងថា ក្មេងស្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានរកឃើញសុំទាននៅតាមដងផ្លូវនៃប្រទេសថៃ បន្ទាប់ពីត្រូវបានចាប់ពង្រត់ គឺជារឿងមិនពិតនោះឡើយ ។
សាររាលដាលនៅលើ WhatsApp បានអះអាងថា ប៉ូលីសថៃបានរកឃើញក្មេងស្រីតូចម្នាក់ កំពុងសុំទាននៅក្នុងប្រទេសថៃ ហើយនាងអាចនិយាយភាសាម៉ាឡេស៊ីបានទៀតផង ។
សារនេះក៏បានឲ្យដឹងទៀតថា ក្មេងស្រីនោះត្រូវបានគេជឿថាជាជនជាតិម៉ាឡេស៊ី និងបានស្នើមនុស្សផ្សព្វផ្សាយសារនេះឲ្យបានលឿន ដើម្បីឲ្យនរណាម្នាក់អាចនឹងស្គាល់មុខនាងតូច ។
នៅពេលទាក់ទង មន្ត្រីប៉ូលីសម្នាក់និយាយថា រឿងនេះគឺជាករណីចាស់មួយដែលបានកើតឡើងអស់រយៈពេល ២ ឆ្នាំ មកហើយៗ ក្មេងស្រីនោះមកពីប្រទេសកម្ពុជា ខណៈនាងកំពុងមកលេងកម្សាន្តជាមួយឪពុកម្តាយរបស់នាង នៅក្នុងប្រទេសថៃ ។
ប៉ូលីសនិយាយថា ក្មេងស្រីតូចនោះ បានបាត់ខ្លួន បន្ទាប់ពីនាងបានបែកពីគ្រួសាររបស់នាង ខណៈពួកគេរវល់ឡើងផ្សារ ។ ប៉ុន្តែ នាងក៏បានជួបជុំជាមួយឪពុកម្តាយរបស់នាងវិញផងដែរ ។
មន្ត្រីបានពន្យល់ថា នៅពេលប៉ូលីសថៃកំពុងស្វែងរកឪពុកម្តាយរបស់នាង ពួកគេបានច្រឡំថា ក្មេងស្រីនេះជាជនជាតិម៉ាឡេស៊ី ។ ប៉ូលីសបន្ថែមថា ពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលសារមួយនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមម្តងទៀតបែបនេះ ។
ប៉ូលីសបានធានាដល់ជនជាតិម៉ាឡេស៊ីថា ក្មេងស្រីតូចម្នាក់នេះ គឺបានវិលត្រឡប់ជួបជុំឪពុកម្តាយរបស់នាងវិញដោយសុវត្ថិភាពហើយ នៅក្នុងប្រទេសកម្ពុជា ៕ ឧត្តម