Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​គ្រប់​ក្រុម​ឥណ្ឌូ​នេ​ស៊ី ដែល​រង​របួស​បែក​មាត់ មាន​ប្រវត្តិ​តួនាទី​មិនធម្មតា និង​មាន​ឋានៈ​ធំ នៅក្នុង​រាជការ

spot_img

ហេតុការណ៍វិវាទបង្កជាហឹង្សា វាយតប់គ្នាឡើងប្រសាច នៅលើទីលានស្តាតអូឡាំពិក រវាងក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូណេស៊ី និងថៃ កាលពីយប់មិញនេះ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣) ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស បានបង្កឲ្យការភ្ញាក់ផ្អើលខ្លាំងតែម្តង ដល់ពិភពលោក។

ឧប្បត្តិហេតុនេះ បានកើតឡើង គឺបន្ទាប់ពីក្រុម U-22 របស់ឥណ្ឌូនេស៊ី បាននាំមុខថៃ 3-2 ដោយសារការស៊ុតបញ្ចូលទី ពីកីឡាករលេខ១៧ Irfan Jauhari នៅចុងម៉ោងបន្ថែមក្នុងតង់ទីមួយ។

ក្រោយហឹង្សានេះបានកើតឡើងមួយប្រាវ ដោយមានការចូលអន្តរាគមន៍ភ្លាមៗ ពីកងកម្លាំងសមត្ថកិច្ច រាជអាវុធហត្ថកម្ពុជា គេក៏បានឃើញកីឡាករឥណ្ឌូណេស៊ីម្នាក់ បានបែកមាត់ និងព្រមទាំងអ្នកគ្រប់គ្រងម្នាក់របស់ពួកគេ ក៏រងរបួសបែកមាត់ផងដែរ បន្ទាប់ពីត្រូវរង១កណ្តាប់ដៃ និងរុញឲ្យដួលផ្ងារក្រោយ នៅលើទីលាន ពីសំណាក់ក្រុមថៃ។

តែអ្វីដែលគួរឲ្យចាប់អារ្មណ៍នោះ គឺបន្ទាប់ហេតុការណ៍ដ៏មិនគួរគប្បីនេះកើតឡើងផ្អើលពិភពលោក គេបានរកឃើញថា អ្នកគ្រប់គ្រងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលរងរបួសបែកមាត់រូបនោះ មានឈ្មោះថា លោក Kombes Sumardji មានអាយុ ៥១ ឆ្នាំ (កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៧២)។ នៅក្រៅពិភពបាល់ទាត់ លោក Sumarji គឺជាមន្ត្រីនគរបាលជាតិ ដែលមានឋានៈជាអគ្គស្នងការ។ គាត់គឺជានិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០០១ នៃសាលាបេក្ខជននគរបាលជាតិ (Secapa) ដែលមានប្រវត្តិសុវត្ថិភាពចរាចរណ៍ (នាពេលនោះ)។

Sumarji បានកាន់តំណែងជាច្រើននៅក្នុងអង្គភាពរបស់ Bhayangkar។ ក្រោយមក នៅឆ្នាំ ២០២០ លោក Sumarji ត្រូវបានតែងតាំងជាប្រធានប៉ូលីស Sidoarjo នៃប៉ូលីសតំបន់ East Java ។ មួយ​ឆ្នាំ​ក្រោយ ឬ​ក្នុង​ឆ្នាំ ២០២១ គាត់​ត្រូវ​បាន​ប្រគល់​តួនាទីឱ្យ​ក្លាយជា​ប្រធាន​នាយកដ្ឋាន​ផ្លូវគោក ​នៃ​ប៉ូលិស​តំបន់ Bengkulu។

បន្ទាប់មក នៅឆ្នាំ ២០២៣ បុរសកើតនៅតំបន់ Nganjuku កោះ Java រូបនេះ ក៏បានបម្រើការជាអធិការនគរបាលកម្រិត III Itwasum Polri ។

ក្រោយមកទៀត លោក Sumarji ក៏បានចាប់ផ្តើមចូលប្រឡូក ក្នុងពិភពបាល់ទាត់នៅឆ្នាំ ២០១៦ ។ នៅពេលនោះ គាត់គឺជាអ្នកគ្រប់គ្រងក្លឹប Bhayangkara FC ដែលជាក្រុមបាល់ទាត់ដែលគ្រប់គ្រងដោយអគ្គស្នងការនគរបាលជាតិ។

មិនត្រឹមតែប៉ុណ្ណោះ លោក Sumarji ក៏ត្រូវបានឲ្យធ្វើជាអ្នកចាត់ការទូទៅ នៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ចាប់ពីក្រុមជម្រើសជាតិ U-19, ជម្រើសជាតិ U-23 រហូតដល់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីជាន់ខ្ពស់។ បន្ទាប់មកនៅឆ្នាំនេះ (២០២៣) លោក Sumarji ត្រូវបានជ្រើសរើសជាសមាជិកនៃ PSSI Exco សម្រាប់រយៈពេល 2023-2027។

លោក Sumarji បានអមដំណើរជាមួយក្រុមជម្រើសជាតិ U-22 ដោយដឹកនាំពួកគេឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ SEA Games 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺលោកត្រូវបានរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រកួតចុងក្រោយ ជាមួយប្រទេសថៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×