Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​បុរស​ប៉ុន្មាន​នា​ក់ ប្រាថ្នា​ចង់បាន​ដូច​គា​ត់ មាន​ប្រពន្ធ៨ សុទ្ធតែ​ស្អា​តៗ ស្រលាញ់​គ្នា​ដូច​បងប្អូន សំខាន់​ធ្វើការ​ទាំងអស់ ប្តី​មិនបាច់​ព្រួ​យ

ករណីបុរសជនជាតិថៃ ដ៏មានមន្តស្នេហ៍ម្នាក់ មានប្រពន្ធរហូតដល់ទៅ ៨ នាក់ ដែលសុទ្ធសឹងស្អាតៗ និងជឿថា មនុស្សប្រុសជាច្រើនប្រាកដជាលួចច្រណែនមិនស្ទើរនោះទេ គឺបានល្បីខ្លាំងនៅក្នុងពិភពអនឡាញ រហូតមកទល់ពេលនេះ ខណៈពួកគេនៅតែរក្សាចំណងគ្រួសាររួមដំបូលប្តីតែមួយដ៏ល្អនឹងគ្នា។

តែទន្ទឹមនឹងនឹងមានមនុស្សមួយចំនួន បានចោទឡើងថា បុរសរូបនេះដែលមានឈ្មោះ Natthaphong Chiablaem ឬហៅថាលោកគ្រូ Ajarn Ong Dam ដែលជាគ្រូសាក់ដ៏ល្បី ច្បាស់ណាស់ប្រើវិធីដាក់ស្នេហ៍ ឬ អាចប្រើអំណាចទឹកលុយជា «ធ្នាក់» អូសទាញប្រពន្ធទាំង ៨ បានធ្វើឲ្យលោក Natthaphong សម្តែងការហួសចិត្តយ៉ាងខ្លាំង។

លោក Nattapong បង្ហើបថា ចំពោះបញ្ហាមានប្រពន្ធ៨នាក់ គាត់ចង់ពន្យល់ថា គាត់គ្មានវិធីអាក្រក់អ្វីទេ។ ប៉ុន្តែប្រហែលគាត់ជាមនុស្សប្រុសពេញលក្ខណៈសម្បត្តិ គឺនៅពេលដែលណាត់ជួបនារីណាម្នាក់ ពួកគេនឹងបង្ហាញអារម្មណ៍ចូលចិត្តដោយមិនលាក់បាំង។ គាត់​ជា​មនុស្ស​ច្បាស់លាស់​មិន​ហ៊ាន​បោក​ប្រាស់​មនុស្ស​ស្រី​ឡើយ ហើយ​មុន​ពេល​ណាត់​ជួប​គ្នា​ជា​ប្តី​ប្រពន្ធ គាត់​ក៏បានប្រាប់​ត្រង់​ៗ​ថា គាត់​មាន​ប្រពន្ធ​រួច​ហើយៗ ​ហើយគ្រប់​គ្នាម្នាក់ៗ​មិនថា​អី​ទេ ក៏​ព្រមព្រៀង​គ្នា​ក្នុង​ទំនាក់​ទំនង​ គ្មាន​ការ​លាក់លៀម គ្មាន​ការ​​លួចលាក់សំងាត់ផិតក្បត់អ្វីឡើយ។

លោក Nattapong បានបន្ត​ថា ​ការមានដៃគូជីវិតដ៏​ចម្លែក​ជាង​អ្នក​ដទៃបែបនេះ ​ព្រោះ​មាន​ប្រពន្ធ​ច្រើន ចែះជួយចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ប៉ុន្តែ គាត់មានលក្ខខណ្ឌជាមួយប្រពន្ធទាំងអស់ថា កុំកុហកគ្នា ត្រូវរស់នៅជាមួយគ្នាដោយបើកចំហ និងរស់នៅជាមួយគ្នាដោយមិនឈ្លោះច្រណែនគ្នា រស់នៅជាមួយគ្នាដោយបេះដូង កុំប្រើអំណាចដើម្បីគាបសង្កត់គ្នា។

“មនុស្សជាច្រើនសង្ស័យថា ខ្ញុំមានអំណាចទឹកលុយ ទៅលើប្រពន្ធទាំង៨? ខ្ញុំ​ចង់​សួរ​ថា ​បើ​ខ្ញុំ​​បង់​ឲ្យប្រពន្ធ​៨​នាក់ ​តើ​ត្រូវ​ចំណាយ​ប៉ុន្មាន​សែន​លានទៅ? លុយមិនអាចទិញមនុស្សបានទេ មនុស្សគ្រប់រូបមានសេចក្តីថ្លៃថ្នូរ ខ្ញុំគ្មានលុយទេ បើប្រពន្ធមិនធ្វើការរកស៊ីនោះ!។ ជាក់ស្តែង ​ពេល​កូវីដ​ចូល​មក ការិយាល័យ​សាក់ត្រូវ​បានបិទ គ្មាន​ចំណូល គឺកុំតែបានប្រពន្ធ​ទាំងអស់ ​ជួយ​គ្នា​រក​លុយ​បង់​ថ្លៃ​ទឹក​ភ្លើងទេ កុំអីវីវរធំហើយ!»។

ដោយឡែក នៅពេលមាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ​គាត់ធ្វើជាគំរូអាក្រក់សម្រាប់យុវជន សង្គមគ្រួសារ! លោក Nattapong ពន្យល់​ថា ​នេះជានិស្ស័យគាត់ តែនិយាយថាកុំយកតម្រាប់តាម ព្រោះរឿងនេះ គាត់មិនបានធ្វើឲ្យប្រពន្ធរបស់គាត់ពិបាកចិត្ត មិនឲ្យគ្រួសារមានបញ្ហា គ្រប់គ្នាមានសិទ្ធិជ្រើសរើស តើខុសមែន?។ ក្នុង​នោះ​ គាត់​មាន​ច្បាប់​ថា​ មិន​លេង​ផិត​ក្បត់ មិន​ហាម បើ​ចង់​ឈប់​ជាប្តីប្រពន្ធត្រូវសួរ​មុន ដោយ​គាត់​នឹង​សួរ​៣​ដង បើ​ចម្លើយ​នៅតែ​ដដែល គាត់​នឹងបោះបង់ ព្រោះ​យើង​រស់​នៅ​ជា​មួយ​គ្នា​ដោយ​ចិត្ត ចំណែក​ឯ​ការ​បែក​គ្នា ចាត់ទុក​ដូច​បង​ប្អូន។

លោក Nattapong ក៏បានបញ្ជាក់ជាចុងក្រោយថា “នៅពេលខ្ញុំធ្វើវា ខ្ញុំមិនរំខាននរណាម្នាក់ទេ។ តើអ្នកនឹងជេរខ្ញុំដើម្បីអ្វី? កុំដាក់ចំណងក្នុងគ្រួសាររបស់អ្នក។ កុំប្រច័ណ្ឌប្រពន្ធខ្ញុំ កុំខឹងប្រពន្ធខ្ញុំអី ទៅ​ថ្ងៃ​អនាគត ខ្ញុំ​មិន​អាច​ឆ្លើយ​ថា​នឹង​មាន​ប្រពន្ធ​ទី៩ ឬ​អត់​ទេ ប៉ុន្តែ​បេះដូង​ខ្ញុំ​ពេល​នេះ ខ្ញុំមិនមានអារម្មណ៍ថាខ្ញុំចង់បន្ថែមនរណាម្នាក់ទៀតទេ។ ឥឡូវ​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​មាន តែខ្ញុំក៏​មិន​អាច​ឆ្លើយ​បាន​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ អ្វីដែលខ្ញុំអាចបំពេញឲ្យពួកគេបាននៅពេលនេះ គឺ​​បែងចែក​ថ្ងៃ​តាម​លំដាប់​លេខ ១-៨ ឆ្លាស់គ្នា​»​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង​

×