Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​ផង​បងប្អូ​ន! ផ្លូវ​ពី​ស្រអែ​ម ទៅ​ខេត្តព្រះវិហារ មិនដឹង​គេ​គ្រាន់តែ​ក្រាល​ថ្ម ឬ​យ៉ាងណា ខណៈ​ឡាន​បើក​ខ្ទាត​ថ្ម បង្ក​គ្រោះថ្នាក់​បន្តបន្ទាប់

មហាជនពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈបុរសអ្នកដំណើរម្នាក់បានបង្ហាញវីដេអូស្តែងៗ បន្ទាប់ជួបគ្រោះថ្នាក់ ដោយប្អូនប្រុសរបស់គាត់ ត្រូវបានកម្ទេចថ្មផ្លូវ ខ្ទាតត្រូវចំភ្នែករហូតធ្លុះកញ្ចក់វ៉ែនតា ខណៈពួកគាត់កំពុងធ្វើដំណើរតាមបណ្តោយផ្លូវពីស្រអែម ទៅខេត្តព្រះវិហារ។

ទន្ទឹមនឹងគ្រោះថ្នាក់នេះកើតឡើង បុរសនោះក៏បានសម្តែងការហួសចិត្ត ចំពោះការធ្វើផ្លូវនេះយ៉ាងខ្លាំង ដោយមិនដឹងថា គេធ្វើបច្ចេកទេសបែបណា ព្រោះថា ផ្លូវមួយខ្សែនេះ ហាក់ពុំត្រូវបានចាក់កៅស៊ូឲ្យបានជាប់នោះទេ ពោលគឺគ្រាន់តែក្រាលកម្ទេចថ្មពីលើប៉ុណ្ណោះ ខណៈឡានបើកហុយដីទ្រលោម។ ហេតុនេះ នៅពេលដែលរថយន្តបើកលឿន នឹងខ្ទាតថ្មចេញ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ ជាពិសេសអ្នកជិះម៉ូតូតែម្តង។

ជាក់ស្តែង មិនមែនតែអ្នកដំណើរខាងលើទេ ដែលជួបគ្រោះថ្នាក់នេះ គឺមានបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត ក៏បានជួបគ្រោះថ្នាក់ដូចគ្នានេះផងដែរ។ ក្នុងនោះ អ្នកខ្លះថា បែកកញ្ចក់មួក បែកកញ្ចក់ឡាន និងខ្លះទៀត ក៏បានប្រាប់ថា ទើបបែកដែរថ្ងៃមុន។

តើគេស្ថាបនាផ្លូវនេះ គ្រាន់តែក្រាលថ្មជាការស្រេចមែនទេ ខណៈបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវនេះ និងក៏ដូចអ្នករស់នៅក្នុងតំបន់នោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា «ផ្លូវ​មួយ​ខ្សែ​ហ្នឹង​ធ្វើ​ជាប់ ខ្ញុំ​សរសើរ​ហើយ មិន​ដែល​ថា​ឈប់​ជុលជួល​មិច, ផ្លូវដូចឆ្កួតខ្ញុំសុំខ្លាចហើយផ្លូវហ្នឹង ហើយស្ងាត់ទៀត ជួសជុលចុះជួលជុលឡើងដដែល ម៉ូតូពិបាកជិះណាស់, បើធ្វើតែរបៀបហ្នឹង បង្ហិនតែលុយរដ្ឋទេ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×