បុរសម្នាក់ ដែលអ្នកលេងបណ្តាញសង្គមផ្តល់រហ័សនាមថា «ពូឈឹម ឬហៅថា អាឈឹម» ដ៏ល្បីឈ្មោះ តាមរយៈលក់ឱសថបុរាណធ្វើឆ្កួតធ្វើជា និងកាន់តែល្បីបន្ទាប់សមត្ថកិច្ចធ្វើការឃាត់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធការចោទប្រកាន់ខុសពីការពិតមកលើលោកអធិការនគរបាលខណ្ឌមានជ័យ ដោយថាលោកអធិការ បានខលទៅគំរាមកំហែង ដោយមិនបានស្វែងរកការពិត នៃម្ចាស់លេខ និងម្ចាស់សម្លេងដែលបានខល ទៅគំរាមកំហែងឲ្យបានច្បាស់ ខណៈលោកអធិការក៏បានបញ្ជាក់ទាំងហួសចិត្តថា លោកមិនបានខលទៅគំរាមកំហែងពាក់ព័ន្ធជុំវិញរឿងរ៉ាវជាមួយ ហើយក៏មិនដែលធ្លាប់ស្គាល់លោកម្នាក់នេះដែរ។
ដោយឡែក ថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំងទៀតហើយ ខណៈអតិថិជនម្នាក់បានសម្រេចទម្លាយចេញពីល្បិចបោកប្រាស់របស់បុរគ្គលរូបនេះ ពាក់ព័ន្ធនឹងមុខរបរបន្ថែមថ្មីមួយមុខទៀត គឺលក់ «សាច់ក្រក» ដោយអតិថិជនរងគ្រោះ បានអះអាងថា ក្រោយពី «ពូឈឹម» ទទួលបានលុយចំនួន 2000$ រួចហើយ គឺពុំបានប្រគល់សាច់ក្រកដូចការសន្យានោះទេ ពោលគឺរកលេសដោះសាររហូត គ្មានប្រគល់សាច់ក្រកឲ្យសូម្បី១ដុំនោះទេ សំខាន់ឆាតទៅលែងតប ខណៈនៅលើផេករបស់ខ្លួន បង្ហោះអួត «ទាក់ទាញចំណាប់អារម្មណ៍» ពីអ្នកអត់ដឹង សុទ្ធតែមួយថ្ងៃចេញរាប់រយគីឡូ តែតាមពិតគ្មានទេ។
នេះបើតាមអតិថិជនរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ បឹង ស្នោ បានចេញមុខបកអាក្រាត ដោយភ្ជាប់ជាមួយវិកយបត្រ និងសារសំឡេងតាមតេឡេក្រាម រៀបរាប់ឲ្យបងប្អូនបានដឹងថា៖ «ជួយshareផងបងប្អូន ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋយើងចាញ់បោកអាឈឹមបន្តទៅទៀត ប្រយ័ត្នចូលអន្ទាក់វា យកល្អកុំពាក់ព័ន្ធជាមួយក្រុមវា តែហ៊ានដាក់ទុនរកស៊ីជាមួយវា ច្បាស់ជាឈឺចាប់ជាមិនខាន អស់ទាំងលុយខាតបង់ទាំងពេលវេលា ពេលបានលុយដល់ដៃពួកវាហើយ គ្មានសាច់ក្រកអោយយើងលក់ដូចការសន្យារបស់វាទេ ពាក្យដែលវាថាសាច់ក្រកចេញមួយថ្ងៃៗរាប់ពាន់ម៉ឺនគីឡូនោះសុទ្ធតែជាពាក្យកុហកបោកប្រាស់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ពេលលុយដល់ដៃ វាយកសាច់ក្រកមកអោយយើងលក់ម្តង2គីឡូម្តង3គីឡូ មិនបានតាមការកម្មង់របស់យើងទេ ហើយជួនកាលមួយអាទិត្យឬពីរអាទិត្យទើបយកសាច់ក្រកមកអោយ ចង់មានសាច់ក្រកលក់ រឺអត់គឺវាអត់ខ្វល់ លើកចុងក្រោយរយ:ពេលប្រហែល2ខែ គ្មានសាច់ក្រកសូម្បីមួយដុំយកមកអោយ សំខាន់ឆាតមិនមើលហើយមិនខ្ចីតប អត់មានជម្រើសខ្ញុំក៏តាមសើបទៅដល់ផ្ទះរបស់វា ចម្លើយគឺអត់មានបុគ្គលិកធ្វើការ (អត់មានអ្នកធ្វើសាច់ក្រក) ចឹងវាផុសថាសាច់ក្រករបស់វាចេញរាល់ថ្ងៃរាប់សិបគីឡូ អាហ្នឹងយ៉ាងមិចវិញ? បងប្អូនជួយពិចារណាមើលទៅ។
អ្វីៗសុទ្ធតែមានព្រំដែន ខ្ញុំខំអត់ធ្មត់អស់ដែនកំណត់ហើយ អស់រយៈពេលជាង5ខែកន្លងមកហើយ ដែលខ្ញុំទ្រាំនឹងទង្វើថោកទាបរបស់ពួកវា ខ្ញុំខំអត់ធ្មត់ទ្រាំនិងពាក្យកុហកបោកប្រាស់លេស100 ជំពូករបស់ពួកវា បៀមការឈឺចាប់ព្រោះស្តាយកំលាំងញើសឈាមដែលខំរកដោយលំបាក សំណាងមួយដែលអត់តាមវាទៅជួលផ្ទះគេលក់សាច់ក្រកវា កុំអីវណ្ឌកបន្ថែមទៀត សរុបមកមានជនរងគ្រោះដោយសារទង្វើថោកទាបរបស់វាច្រើនណាស់ ពួកហ្អែងរកស៊ីបោកកំលាំងញើសឈាមគេ គង់តែវិនាសទេ កម្មពារមានពិត សូមអរគុណសម្រាប់ការចែករំលែក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




