នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈបានដឹងថា ស្រ្តីម្នាក់ដែលគេតែងតែឃើញដើរលក់ការ៉េមកី ហាលក្តៅ ហាលភ្លៀងគួរឲ្យអាណិត តែមិននឹកស្មានថា ជាអ្នកញៀនល្បែងសោះ ជាក់ស្តែង អ្វីដែលមិននឹកស្មានដល់នោះ គឺចូលលេងលំដាប់កាស៊ីណូទៀតផង។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចកាស៊ីណូ Galaxy World ស្ថិតក្នុងក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ អាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា រឿងនេះបានបង្កការភ្ញាក់ផ្អើល គឺបន្ទាប់ពីបានប្រទះឃើញធុងការ៉េម ត្រូវបានទុកចោល ហើយនៅពេលស្វែងរក ស្រាប់តែឃើញ «ម្ចាស់» កំពុងស្ថិតនៅខាងក្នុងកាស៊ីណូតែម្តង។
បើតាមអាជ្ញាធរ ស្រ្តីរូបនេះ មិនមែនទើបតែចូលលេងលើកទី១ទេ គឺត្រូវបានដឹងថាបានចូលលេងកាស៊ីណូជាប្រចាំ។ ទោះជាយ៉ាងណា អាជ្ញាធរបានធ្វើការអប់រំ និងមិនអនុញ្ញាតឲ្យចូលលេងទៀតទេ។
គួរឲ្យដឹងផងដែរថា ជារឿងពិត អ្នកខ្លះ ដោយសារតែការញៀនអូសទាញខ្លាំង ឬ ហៅថា «ព្រាយកាស៊ីណូកាន់» គឺសូម្បីតែធ្វើការផង និងឆ្លៀតរើសអេតចាយផង ដើម្បីសន្សំលុយបានចូលលេងកាស៊ីណូ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង