Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកដំបូង! ស៊ីន យូប៊ីន តារាខ្មែរទីមួយបង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមកម្មវិធីមហោស្រពទីក្រុងកាន

spot_img

ភ្នំពេញ ៖ ជាមោទកភាពបំផុតសម្រាប់វិស័យសិល្បៈខ្មែរ ក្នុងពេលដែលតារាសម្តែងនាង ស៊ីន យូប៊ីន បានក្លាយជាតារាស្រីកម្ពុជាដំបូង និងលើកទីមួយដែលមានឱកាសបានដើរនៅលើកម្រាលព្រំក្រហមនៃកម្មវិធី មហោស្រពភាពយន្តពិភពលោក ទីក្រុងកាន ប្រទេសបារាំង ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

អ្វីដែលធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រកាន់តែខ្ញោចសសើរដល់តារាស្រីរូបនេះថែមទៀតនោះ គឺក្នុងពេលគេបានឃើញរូបភាព ស៊ីន យូប៊ីន តស៊ូព្យាយាមទៅចូលរួមនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះទាំងខ្លួនមានស្ថានភាពមិនល្អ ពោលគឺនាងបញ្ហាជើងដែលទាមទារឲ្យនាងដើរដោយកាន់ឈើច្រតទាំងសងខាង។
ទោះជាមានបញ្ហាខ្លះលើរាងកាយក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែព្យាយាម ដោយមិនអាចខកខានបានសម្រាប់កម្មវិធីលំដាប់ពិភពលោកមួយនេះឡើយ។

បើយោងតាមការបង្ហោះសារនៅលើបណ្តាញសង្គមរបស់អ្នកនាង ទូច បុប្ឋា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីកំសាន្តរបស់ស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិន បានលើកឡើងថា តារាល្បីៗទូទាំងពិភពលោកតែងតែចង់ដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធីមហោស្រពភាពយន្តពិភពលោក ទីក្រុងកាន ប្រទេសបារាំង ។

អ្នកនាងបញ្ជាក់ថា កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីភីអិនអិនដំបូងគេ ដែលបានដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក ទីក្រុងកាន នាឆ្នាំ២០២៣នេះ គាត់មានការតាំងចិត្តខ្ពស់ តស៊ូជំនះឧបសគ្គទាំងឡាយ ដើម្បីនាំមកនូវមោទនភាពសម្រាប់សិល្បៈភាពយន្តខ្មែរ សារព័ត៌មានបារាំងជាច្រើន បានស្ងើចសរសើរនូវការលះបង់ និងការបេ្តជ្ញាចិត្តរបស់គាត់។

ក្នុងស្ថានភាពដែល ស៊ីន យូប៊ីន ចូលរួមទាំងកាន់ឈើច្រតបែបនេះ ត្រូវបានអ្នកនាង ទូច បុប្ឋា បានដកស្រង់យកចំណុចសំខាន់ៗមួយចំនួនដែលសារព័ត៌មានបរទេសល្បីបានចុះផ្សាយពីតារាស្រីរូបនេះដោយនៅក្នុងនោះ សារព័ត៌មាន JEZEBEL បានលើកឡើងថា “ខ្ញុំមិនដឹងថាហេតុអ្វី Yubin ត្រូវការប្រើឈើច្រត់ទេ ប៉ុន្តែព្រះជាម្ចាស់ ខ្ញុំស្រលាញ់ការប្តេជ្ញាចិត្តរបស់នាងចំពោះរូបរាងនេះ ដែលនឹងពិបាកក្នុងការផ្លាស់ទីសូម្បីតែមនុស្សដែលមានជំនាញបំផុត និងមិនមានរបួស។
ចំណែកសារព័ត៌មានសារព័តមានអង់គ្លេសមួយបាននិយាយ “ទោះជាយ៉ាងណាក៏ដោយ របួសរបស់ Yubin មិនបានបញ្ឈប់នាងពីការដើរនៅលើកំរាលព្រំក្រហមនោះទេ” ។

ទោះជាយ៉ាងណាមហាជន ពិសេសបណ្តាអ្នកគាំទ្រជាច្រើនបានសម្តែងមោទកភាព និងអបសារទរទៅកាន់ ស៊ីន យូប៊ីន ដែលមានឱកាសដ៏កម្រនៅក្នុងការចូលរួមកម្មវិធីដ៏ធំ និងល្បីល្បាញលំដាប់ពិភពលោកមួយនេះ ហើយវាក៏ជាមុខមាត់មួយផងដែរសម្រាប់វិស័យសិល្បះ និងតារាភាពយន្តខ្មែរនៅក្នុងការផ្សព្វផ្សាយឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់។
ជាការកត់សម្គាល់ នៅមុនពេលចូលរួមកម្មវិធីដ៏ធំខាងលើនេះ កន្លងមក ស៊ីន យូប៊ីន ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីដ៏ធំមួយឈ្មោះថា “Christian Dior haute couture spring/summer 2023” ដែលធ្វើឡើងនៅក្នុងប្រទេសបារាំងដូចគ្នា៕ រក្សាសិទ្ធដោយ ៖ សំណាង SV

spot_img
×