Friday, June 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​ឈឹម ចេញមុខ​បកស្រាយ រឿង​លក់​សាច់ក្រក​បោកប្រា​ស់ តែ​កុងត្រា​ចាស់​មិនទាន់​ចប់ បែរចេញ​កុងត្រា​ថ្មី ស្រាប់តែ​គេ​ដឹង​ល្បិច​ឆ្លាត​ច្បាស់ ផ្តាំ​ថា…

ប៉ុន្មានថ្ងៃនេះ រឿងរ៉ាវបុគ្គលល្បីឈ្មោះលក់ឱសថបុរាណ និងទើបពង្រីកមុខរបរថ្មីលក់សាច់ក្រក ពូឈឹម ឃើញថា បានល្បីកក្រើកតែម្តង បន្ទាប់ពីមានអតិថិជនម្នាក់ ក្នុងចំណោមច្រើននាក់ទៀត បានសម្រេចចិត្តទម្លាយចេញពីទង្វើបោកប្រាស់ទំនុកចិត្តរបស់បុគ្គលរូបនេះ ពោលគឺក្រោយប្រគល់លុយឲ្យដល់ដៃរួចហើយ គឺមិនគោរពតាមការសន្យានោះទេ។

នេះបើតាមអតិថិជនរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ បឹង ស្នោ បានចេញមុខបកអាក្រាត ដោយភ្ជាប់ជាមួយវិកយបត្របង់លុយឲ្យមុនចំនួន 2000$ និងសារសំឡេងតាមតេឡេក្រាម រៀបរាប់ទាំងឈឺចាប់ថា៖ «ជួយshare ផងបងប្អូន ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋយើងចាញ់បោកអាឈឹមបន្តទៅទៀត ប្រយ័ត្នចូលអន្ទាក់វា យកល្អកុំពាក់ព័ន្ធជាមួយក្រុមវា តែហ៊ានដាក់ទុនរកស៊ីជាមួយវា ច្បាស់ជាឈឺចាប់ជាមិនខាន អស់ទាំងលុយខាតបង់ទាំងពេលវេលា ពេលបានលុយដល់ដៃពួកវាហើយ គ្មានសាច់ក្រកអោយយើងលក់ដូចការសន្យារបស់វាទេ ពាក្យដែលវាថាសាច់ក្រកចេញមួយថ្ងៃៗរាប់ពាន់ម៉ឺនគីឡូនោះសុទ្ធតែជាពាក្យកុហកបោកប្រាស់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ពេលលុយដល់ដៃ វាយកសាច់ក្រកមកអោយយើងលក់ម្តង2គីឡូម្តង3គីឡូ មិនបានតាមការកម្មង់របស់យើងទេ ហើយជួនកាលមួយអាទិត្យឬពីរអាទិត្យទើបយកសាច់ក្រកមកអោយ ចង់មានសាច់ក្រកលក់ រឺអត់គឺវាអត់ខ្វល់ លើកចុងក្រោយរយ:ពេលប្រហែល2ខែ គ្មានសាច់ក្រកសូម្បីមួយដុំយកមកអោយ សំខាន់ឆាតមិនមើលហើយមិនខ្ចីតប អត់មានជម្រើសខ្ញុំក៏តាមសើបទៅដល់ផ្ទះរបស់វា ចម្លើយគឺអត់មានបុគ្គលិកធ្វើការ (អត់មានអ្នកធ្វើសាច់ក្រក) ចឹងវាផុសថាសាច់ក្រករបស់វាចេញរាល់ថ្ងៃរាប់សិបគីឡូ អាហ្នឹងយ៉ាងមិចវិញ? បងប្អូនជួយពិចារណាមើលទៅ។

ដោយឡែក នៅពេលមានគេសម្តែងការហួសចិត្តថា រកស៊ីដំបូងមិនទាន់ស្គាល់ដៃគូច្បាស់ផង កោតហ៊ានបោះលុយឲ្យគេ 2000$, ម្ចាស់គណនីខាងលើ ក៏បានឆ្លើយតបថា៖ «នៅលើលោកនេះគ្មាននរណាម្នាក់ចង់ចាញ់បោកគេទេ ហើយក៏គ្មាននរណាម្នាក់ដឹងមុននោះដែរ មានតែអ្នកធ្លាប់ក្រទើបដឹងថាលុយមួយកាក់មួយសេនវាមានតម្លៃប៉ុណ្ណា សួរថាហេតុអ្វីក៏យកលុយទៅអោយគេបោកងាយស្រួលម៉្លេះ ម៉េចក៏ល្ងង់ម៉្លេះ មិចក៏ចាញ់បោកគេងាយៗម៉្លេះ មុខរបរមួយគំនរម៉េចក៏មិនរក មិចក៏ទៅរកស៊ីជាមួយអាឈឹម? បងប្អូនមិនមែនជាអ្នករងគ្រោះ បងប្អូនអាចមានមតិយ៉ាងម៉េចក៏បាន ចម្លើយមកពីពាក្យថាខ្លាចក្រ ណាមួយចង់មានមុខរបរខ្លួនឯង ណាមួយដើមទុនតិច ណាមួយកាល:ទេស:ពេលនោះ មានមិត្តភក្តិណែនាំ ចឹងមានតែប្រថុយរកស៊ីក្រែងបានរួចម្ហូប រួចថ្លៃទឹក ថ្លៃភ្លើង ហើយបើដឹងមុនក៏មិនប្រថុយដែរ ពេលដែលដាក់ទុនរកស៊ីជាមួយវា តាំងពីថ្ងៃ11ខែ12 ឆ្នាំ2022 រួចមក ក៏ផ្ទុះព័ត៌មានថាវាបោកអ្នកមីងម្នាក់នៅខេត្តព្រៃវែង ទើបភ្ញាក់ខ្លួនស្រងាកចិត្តស្តូក តែអ្វីៗវាហួសបាត់ទៅហើយ មានតែទ្រាំក្រែងមានដំណោះស្រាយ ព្រោះស្តាយកម្លាំងញើសឈាម តែស្ថានភាពកាន់តែអាក្រក់គ្មានច្រកចេញ សាំចិត្តពេកទើបដាច់ចិត្តទំលាយនៅពេលនេះ អរគុណ»។

តែទន្ទឹមនឹងព័ត៌មានបានផ្ទុះឡើងកក្រើក ទាក់ទងរឿងអតិថិជនចោទថាបោកប្រាស់នេះ ស្រាប់តែ ពូឈឹម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញវីដេអូបកស្រាយថា ខ្លួនមិនបានរកស៊ីបោកអ្នកណាទេ គ្រាន់តែគ្មានសាច់ក្រកគ្រប់គ្រាន់ តែនឹងព្យាយាមផ្តល់ឲ្យម្តង «២ គីឡូ ៣ គីឡូ» រហូតគ្រប់ចំនួនលុយ។ ទាក់ទងកង្វះសាច់ក្រក ដែលធ្វើមិនបានដូចការសន្យានេះផងដែរ ពូឈឹម ក៏បានលើកហេតុផលថា ដោយសារប្តូរទីតាំង ហើយរឿងនេះក៏បានប្រកាសឲ្យអតិថិជនបានដឹង នៅតេឡេក្រាមផងដែរ (ប៉ុន្តែ សារសំឡេងប្រកាសនេះ មិនដឹងថាទើបនិយាយក្រោយផ្ទុះរឿង ឬយ៉ាងណានោះទេ ព្រោះមើលមិនឃើញ) ខណៈមនុស្សម្នាជាច្រើន បានចេញមុខ ដែលម្នាក់ណាក៏ថា ពូឈឹម រកស៊ីបោកប្រាស់ដែរ ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានដាក់ឲ្យបែបនេះថា៖ «និយាយលើកមកសុទ្ធតែច្បាប់ តែដើរតែបោកគេអាអាចម៌»។

ទោះជាយ៉ាងណា ក្រោយចេញមុខបកស្រាយ ជាមួយគោលការណ៍ថ្មី ឲ្យអតិថិជនឡើងមកធ្វើកុងត្រាសារជាថ្មី ជាពិសេសតម្រូវឲ្យយករទេះរុញលក់បន្ថែម ដោយតម្រូវឲ្យបង់លុយ១ថ្ងៃ 1$ រយៈពេល១០ខែដាច់ បានធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំង ក្នុងនោះ គេក៏បានឆ្លើយតបទៅនឹងកុងត្រាថ្មីរបស់ពូឈឹម ថា៖ «ចង់និយាយកុងត្រាពីមុនមិនតាន់ចប់ផង ហេតុអីត្រូវ(ត)កុងត្រាថ្មី ហើយពីមុននិយាយមានស្តង់ហើយ ចាំតែយកលុយទៅ ក្រុមហ៊ុនលក់អោយចាំយកភ្ញៀវពីក្រុមហ៊ុន ហើយឥលូវមកកែអោយគេរុញរទេះលក់វិញ ចេះតែមានម៉ង ខ្ញុំចង់ប្រាប់បងប្អូនដែលមានការពាក់ព័ន្ធរកស៊ីជាមួយអាឈឹ បើតាមផ្លូវច្បាប់ បងប្អូនមានកុងត្រាចាស់ បើបងមិនចង់លក់រុញរទេះទេ បងប្អូនអាចប្ដឹងទៅអាជ្ញាធរ ដើម្បីអោយអាឈឹមដោះស្រាយបញ្ចប់កុងត្រាចាស់អោយបងប្អូន ដោយដោះស្រាយទូរទាត់លុយដែលនៅសល់អោយបងប្អូនវិញ បងប្អូនកុំចាញ់បោកវាទៅចុះកុងត្រាថ្មីអោយសោះ ព្រោះអីបើចុះកុងត្រាថ្មីមួយវា គឺបងចូលអន្ទាក់វាហើយ គឺបងប្អូនយកលុយមករកស៊ីជាមួយវាហើយ បងប្អូនធ្វើ[ខ្ញុំ]វាទៀត ដើរលក់អោយវាអញ្ចឹងយើងចំណាញទាំងលុយ និងកំលាំង តែបានផលវាច្រើនជាងយើង បងប្អូនដែលបានមើលខំមិននេះហើយ ជួយឡាចខំមិននេះមួយ ដើម្បីអោយបងប្អូនដែលគាត់មានការពាក់ព័ន្ធរកស៊ីមួយអាឈឹម គាត់បានយល់ផង កុំអោយចាញ់បោកអាឈឹមទៀត ហើយបងប្អូនឆ្ងល់ថាខ្ញុំក្មេងជាងអាឈឹម ហេតុអីហៅអាឈឹមអា ជនបោកប្រាស់គេគ្មានសិទ្ធិអោយខ្ញុំគោរពទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×