វេជ្ជបណ្ឌិតជនជាតិអូស្ត្រាលីម្នាក់ ដែលបានមើលថែរក្សាក្រុមកីឡាបាល់ទាត់ថៃវ័យក្មេង១២នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេ ក្នុងអំឡុងពេលនៃការជួបគ្នាដ៏រន្ធត់ក្នុងរូងភ្នំ Tham Luang បានងើបចេញពីល្អាងដែលលិចទឹកដ៏ស្មុគស្មាញ និងទទួលដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលឪពុករបស់គាត់បានស្លាប់ ។
លោក Richard Harris ដែលជាអ្នកគ្រូពេទ្យ និងអ្នកមុជទឹកដ៏ល្បីល្បាញនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រតិបត្តិការជួយសង្គ្រោះក្រុម Wild Boars ត្រូវបានស្នើសុំជាពិសេសដោយក្រុមអ្នកជំនាញដែលត្រូវបានគេរាយការណ៍ថា ជាមនុស្សចុងក្រោយដែលបានចាកចេញពីរូងភ្នំនេះកាលពីថ្ងៃអង្គារ ។ “Harry” ដែលគាត់ត្រូវបានគេស្គាល់នៅក្នុងសហគមន៍រូងពិភពលោក បានលុបចោលថ្ងៃឈប់សម្រាកដែលបានគ្រោងទុក និងបានហោះទៅកាន់ភាគខាងជើងនៃប្រទេសថៃ ដែលជាផ្នែកមួយនៃក្រុមការងារអន្តរជាតិដែលកំពុងព្យាយាមយកក្មេងៗចេញពីរូងភ្នំ Tham Luang ។
ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបាននិយាយថា គាត់បានដាក់ជីវិតផ្ទាល់ខ្លួនរបស់គាត់ដែលមានគ្រោះថ្នាក់ ក្នុងការប្រថុយជាមួយចម្ងាយផ្លូវក្នុងទឹក ៤ គីឡូម៉ែត្រ (2.5 ម៉ាយ) ចូលទៅក្នុងរូងភ្នំដែលលិចទឹក ដើម្បីវាយតម្លៃលើក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ ។
ទូរទស្សន៍ ABC បាននិយាយថា Harris បានសម្រេចចិត្តថាតើពួកគេគួរតែចាកចេញពីកន្លែងណាខ្លះ នៅក្នុងប្រតិបត្ដិការដែលបានបញ្ចប់ដោយក្ដីអំណរ កាលពីថ្ងៃអង្គារ នៅពេលកងទ័ពជើងទឹកថៃ SEAL បានប្រកាសថាក្រុមទាំងមូលត្រូវបានដោះលែងដោយសុវត្ថិភាព បន្ទាប់ ១៨ ថ្ងៃ ត្រូវបានជាប់គាំងនៅក្នុងរូងភ្នំនោះ ចាប់តាំងពីថ្ងៃទី២៣ មិថុនា ។
សារព័ត៌មាន ABC បានរាយការណ៍ថា Harris ជាផ្នែកមួយនៃក្រុមអូស្ត្រាលី ២០ នាក់ដែលបានចុះចតនៅលើតំបន់ Chang Rai និងជាមនុស្សម្នាក់ចុងក្រោយដែលបានចេញពីរូងនេះកាលពីថ្ងៃអង្គារ ខណៈពេលដែលក្មេងប្រុសរងគ្រោះទាំងអស់នោះ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ។ ប៉ុន្តែ ខណៈពេលដែលការជួយសង្គ្រោះមានការបញ្ចប់ដ៏ក្តីរីករាយ ស្រាប់តែដំណឹងដ៏សោកស្តាយផ្ទាល់ខ្លួនសម្រាប់គ្រូពេទ្យវះកាត់ដែលមានមូលដ្ឋាននៅទីក្រុង Adelaide បានកើតឡើង គឺនៅពេលគាត់ដឹងថាឪពុករបស់គាត់បានស្លាប់ទៅហើយ ។
លោក Andrew Pearce ប្រធានផ្នែកគ្លីនិកនៅ SAAS Medstar ដែលជាកន្លែងដែលលោក Harris ធ្វើការងារនោះបាននិយាយថា «ពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលខ្ញុំបានបញ្ជាក់ថា ឪពុករបស់លោក Harry បានស្លាប់កាលពីយប់មិញ បន្ទាប់ពីការជួយសង្គ្រោះបានជោគជ័យនៅក្នុងប្រទេសថៃ» ។ «ខ្ញុំបាននិយាយជាមួយ Harris ។ នេះជាពេលវេលាដ៏សោកសៅសម្រាប់ក្រុមគ្រួសារ Harris ដែលត្រូវបានលើកទឹកចិត្តទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត ដែលជាផ្នែកមួយនៃការរៀបចំជួយសង្គ្រោះដែលមានភាពស្មុគស្មាញ និងជោគជ័យចុងក្រោយនៅដើមសប្តាហ៍នេះ» ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Julie Bishop បានកោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់លោក Harris ថាជា «ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះទាំងស្រុងនេះ» ។
លោកស្រីបាននិយាយថាតួនាទីរបស់លោក ពិតជា «អស្ចារ្យណាស់” ហើយរដ្ឋាភិបាលគ្រោងនឹងផ្តល់ជាកិត្តិយសដល់ជនអូស្ត្រាលីទាំងអស់ ដែលបានចូលរួមក្នុងការសង្គ្រោះដ៏ធំនេះ ។
គួររម្លឹកឡើងវិញថា ក្មេងៗដែលមានអាយុពី ១១ ទៅ ១៦ ឆ្នាំ ចំនួន១២នាក់ និងគ្រូបង្វឹកវ័យ ២៥ ឆ្នាំរបស់ពួកគេ បានចូលទៅក្នុងរូងភ្នំនៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា បន្ទាប់ពីការហ្វឹកហ្វឺនបាល់ទាត់ និងត្រូវបានជាប់គាំងនៅក្នុងនោះ ដោយសារនៅពេលភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមានទឹកជំនន់លិចដែលបង្ខំពួកគេឱ្យជ្រកកន្លែងសុវត្ថិភាពមួយទាំងដាច់បាយដាច់ទឹកច្រើនថ្ងៃ ។ ពួកគេបានចំណាយពេល ៩ថ្ងៃ នៅក្នុងភាពងងឹតរហូតដល់អ្នកមុជទឹកចក្រភពអង់គ្លេស២នាក់ បានរកឃើញពួកគេមុនពេលការជួយសង្គ្រោះដែលបានទាក់ទាញចំណាប់អារម្មណ៍ពេញពិភពលោក ៕ ឧត្តម