Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីអ្នកបម្រើលើយន្តហោះ រន្ធត់! ត្រូវគេលួចថតពេលចូលបន្ទប់ទឹក…រឹតតែភ្ញាក់ផ្អើល អ្នកលួចថត គឺអ្នកបើកយន្តហោះ…

ក្លាយជាប្រធានបទក្ដៅនៅក្នុងប្រព័ន្ធបណ្ដាញសង្គមរបស់ប្រទេសចិនភ្លាមៗ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូហេតុការណ៍ព័ទ្ធចាប់បុរសអ្នកលួចថតស្រីៗអ្នកបម្រើលើយន្តហោះ ខណៈពេលពួកនាងចូលបន្ទប់ទឹក ហើយរឹតតែអស្ចារ្យជាងហ្នឹងទៅទៀត បុរសបង្កហេតុនោះ ការពិតគឺជាអ្នកបើកយន្តហោះរបស់ក្រុមហ៊ុនល្បីឈ្មោះមួយ។

ឃ្លីបវីដេអូដែលផ្សព្វផ្សាយនៅក្នុងវេបសាយ Weibo បានបង្ហាញឱ្យឃើញពីក្រុមស្ត្រីអ្នកបម្រើលើយន្តហោះនៅក្នុងទីក្រុងសៀមីន ស្រែកឡូឡាឡើងថា “មានអ្នកលួចថតក្នុងបន្ទប់ទឹក!!” មុននឹងបណ្ដាអ្នកបម្រើលើយន្តហោះ និងបុគ្គលិកអាកាសយានដ្ឋាន នាំគ្នាព័ទ្ធចាប់បុរសម្នាក់នោះបានភ្លាមៗតែម្ដង។

តមក របាយការណ៍បានបញ្ជាក់ថា បុរសរូបនោះ គឺជាអ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះមួយ អាយុ ២៦ឆ្នាំ ត្រូវបានឃុំខ្លួនពីបទលួចថតរូបខុសច្បាប់។

អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសចិនជាច្រើនបាននាំគ្នាផ្ញើសារចូលទៅកាន់ផេចរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនោះ ដោយបានសរសេរថា “ខ្ញុំនឹងឈប់ជិះយន្តហោះរបស់អ្នកទៀតហើយ ខ្ញុំខ្លាចបុគ្គលិករបស់អ្នក លួចថត” និង “អ្នកបើកយន្តហោះជាមនុស្សរោគចិត្ត សូមនាំគ្នាឈប់ទិញសំបុត្រយន្តហោះរបស់ក្រុមហ៊ុននោះទៀត ព្រោះអ្នកអាចត្រូវគេលួចថត”។
ទីបំផុត ក្រុមហ៊ុនអាកាសចរណ៍នោះ បានផូស្តសេចក្ដីថ្លែងការណ៍ថា អ្នកបើកយន្តហោះដឹកអ្នកដំណើររូបនោះ ត្រូវបានក្រុមហ៊ុនបណ្ដេញចេញពីការងារហើយ៕

×