Thursday, June 8, 2023

បវរកញ្ញា ៣រូប សុទ្ឋតែមានចំណុចខ្លាំង កំពុងប្រជែងគ្នាក្នុងការប្រឡង Miss Grand Cambodai 2023

spot_img

ភ្នំពេញ ៖ កញ្ញាដ៍ស្រស់សោភា ចំនួន៣ដួង សុទ្ឋសឹងតែ គេមើលឃើញថា មានចំណុចល្អមិនចាញ់គ្នានោះទេដោយ បានមកប៉ះគ្នា ធ្វើការប្រកួតប្រជែងលើវេទិការតែមួយ នៃកម្មវិធី ប្រកួតMGC ២០២៣។ ម្នាក់ៗ កំពុងផ្តើមការតាមដានទាំងដឹងថាកម្មវិធីមិនទាន់ចាប់ផ្តើម ប្រកួតជុំទី១ នៅឡើយ។ បវរកញ្ញាទាំងនោះ ត្រូវបានគេមើលឃើញថា មានបទពិសោធន៍ហើយ ខ្លះទៀតក៍ជាម្ចាស់មកុដ ពីកម្មវិធីផ្សេងក៍បាន ចូលរួមម្តងទៀត កាន់តែធ្វើឲ្យគណៈកម្មាការពិបាកដាក់ពិន្ទុជ្រើសរើស។
   


កាន់តែជក់ចិត្តតែម្តងដោយសារ តែគេមិននឹកស្មានថា ព្រឹត្តិការណ៍ប្រឡងMiss Grand Cambodai 2023 នារដូវកាលថ្មីនេះ មានការទាក់ទាញ ដល់បវរកញ្ញាមុនៗ នៅតែដក់ចិត្តក្នុងការឡើង មកប្រកួតគ្នា សាជាថ្មីដែលរិត តែញាំងឲ្យកម្មវិធីរិតតែ ផ្ទុះការតាមដាន ក្នុងឆ្នាំ២០២៣នេះ។ បវរកញ្ញាទាំងនោះ ដែលជាបេក្ខភាពឡើងវិញ មានម្ចាស់មកុដ Miss Supranational Cambodai 2022 អ៊ិន លក្ខិណា កញ្ញា ភឹម ស្រីណូ អតីត 10 MGC 2021 និងបេក្ខនារីជើងថ្មីកុយ អេណា ដែលខ្លាំងក្នុងការលេងខ្លួន សិចស៊ីយ៉ាងកាចកំពុងផ្ទុះ ខ្លាំងនៅលើបណ្តាញសង្គម។
   


ម្ចាស់មកុដ Miss Supranational Cambodai 2022 អ៊ិន លក្ខិណា ក៏បានវិលមករំលេចខ្លួនឡើងវិញ ក្នុងនាមជាបេក្ខភាព ដោយមកម្តងនេះ លក្ខិណា ជះដោយភាពជឿជាក់ក្នុងការតាមដាន ដោយមហាជន ជឿជាក់លើនាងថាអាចដណ្តើមមកុដបាន។ ម្ល៉ោះហើយ បានជម្រុញអោយ អុិន លក្ខិណា ដែលមានប្រវត្តិប្រកួត ច្រើនដងទាំងក្នុងនិងក្រៅ ប្រទេសត្រូវខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំង មិនអាចមើលស្រាលស្ថានការបាន ក្នុងពេលជើងថ្មីក៍មិនអន់នោះឡើយ។
   


មានដានធ្លាប់ប្រកួត លើឆាក មិនមែនម្តង ហើយមិនធ្លាប់បាន មកុដនោះ បានដៅចិត្តឲ្យកញ្ញា ភឹម ស្រីណូ មិនអស់ចិត្តនោះឡើយ ព្រោះ មិនទាន់បានបំបែកខ្លួនឲ្យ មហាជនបានស្គាល់ និងល្បីល្បាញ។ នាងកំពុង មានការព្យាយាមជាថ្មី មកជាមួយមហិច្ឆិតាថ្មី ទំនុកចិត្តថ្មី ។ ស្រីណូបានធ្វើឲ្យគេ ភ្ញាក់ព្រោះនាង បានត្រៀមខ្លួនទាំងកញ្ចប់ មិនថាការហ្វឹកហាត់ ការប្រែប្រួលសម្រស់វិញគឺ ស្រស់សោភា ជាងមុន។បើនិយាយពីការលេងខ្លួន តុបតែងរាងកាយ ក៍មើលទៅទាក់ទាញភ្នែក មហាជនមិនធម្មតា។ ភឹម ស្រីនោ អាយុ ២៤ ឆ្នាំ ជាកូនខ្មែរកាត់ថៃ ដែលមានឱពុកជាជនជាតិថៃ និង ម្តាយជាជនជាតិខ្មែរ មានទីកន្លែងនៅកំណើតខេត្តកំពង់ចាម បច្ចុប្បន្នគាត់បានប្តូរមករស់នៅភ្នំពេញវិញហើយ។ អាចនិយាយបាន២ភាសានោះ គឺភាសាខ្មែរនិងថៃ បានយ៉ាងស្ទាត់ជំនាញហើយឥឡូវកំពុងតែរៀនភាសាអង់គ្លេស បន្ថែមមួយភាសាទៀតសម្រាប់ទុកប្រលងនៅឆ្នាំនេះ។


      
កុយ អេណា មានអាយុ២២ឆ្នាំ មានកម្ពស់1m73 សញ្ជាតិខ្មែរ និងមានអាជីព ជាតារាបង្ហាញម៉ូដ និងអាចនិយាយភាសាបាន។ អេណាធ្លាបនិយាយប្រាប់ហ្វេនៗថា នាងទទួលយក ចំនុចខ្វះខាតរបស់ខ្លួនឯងដើម្បីកែលំអរនឹង អភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងនេះ។ ចាំមើលថាMiss Grand Cambodia 2023 candidate អេណាមកហ្វឹកហាត់ ។ គ្រូបង្វឹកហាត់តែមួយជាមួយ បងស្រីវត្តី ថតើអាចក្លាយជាម្ចាស់មកុដដូចតីបានដែររឺទេ៕ រក្សាសិទ្ធដោយ ៖ ឧត្តម

spot_img
×