Tuesday, December 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីន យូប៊ីន បង្ហើបរឿងរ៉ាវនៅពីក្រោយ ដែលនាងបានធ្វើអំឡុង ដើរលើកម្រាលព្រំក្រហមមហោស្រពទីក្រុងCannes

ភ្នំពេញ ៖ តារាសម្តែងនាង ស៊ីន យូប៊ីន បានបង្ហើបរឿងរ៉ាវនៅពីក្រោយដែលនាងបានធ្វើ នៅក្នុងអំឡុងពេលដើរលើកម្រាលព្រំក្រហមមហោស្រពទីក្រុងCannesកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ក្រោយការចូលកម្មវិធីដោយជោគជ័យរយៈពេល២ថ្ងៃ នៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ស៊ីន យូប៊ីន ក៏បានទម្លាយរឿងរ៉ាវមួយចំនួនដែលនាងបានជួបការលំបាក និងប្រឈមមុខក្នុងពេលបង្ហាញឈុតតំណាងជាតិ ឲ្យមហាជនបានដឹងក្នុងពេលមានមហាជនខ្លះ ក៏បានរិះគន់ចំពោះឈុតដែលនាងបានបង្ហាញនេះផងដែរ។

តារាសម្តែងស្រី ស៊ីន យូប៊ីន បានលើកឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា សូមបើកកកាយរឿងនៅពីក្រោយមួយចំនួនដែលនាងខ្ញុំ ត្រូវប្រឈមមុខកំឡុងពេលដើរred carpet ថ្ងៃទី២ជាមួយឈុតមួយនេះ និងក្រោយពេលដើរចប់ជូនដល់បងប្អូនជនរួមជាតិ ឲ្យបានដឹងទាំងដែលកាពិតទៅខ្ញុំមិនគួរនិយាយទេ តែដោយសារមានមនុស្សមួយចំនួនតូចDrama រឿងឈុតនេះមិនចប់។

នាងបញ្ជាក់ថា កំឡុងពេល cannes film festival ទាំងឈុតនិងគ្រឿងពេជ្យទាំង4ថ្ងៃដែលខ្ញុំដើរគឺត្រូវបានរៀបចំដោយBrand នៅទីនេះស្រាប់ នាងខ្ញុំមិនចាំបាច់អស់លុយមួយកាក់ទេ តែនាងខ្ញុំសុំប្រើឈុតខ្លួនឯងមួយថ្ងៃ សម្រាប់ប្រទេសខ្ញុំ ដែលជាហេតុធ្វើអោយខាងbrand មិនសូវជាសប្បាយចិត្តនិងខ្ញុំជាខ្លាំង ។ បញ្ជាក់(ឈុតដែលធ្វើទៅខ្លួនឯងនេះគ្មានsponsor អ្វីទាំងអស់ហើយក៏មិនគិតសុំដែរ ព្រោះធ្វើចង់ធ្វើដោយបេះដូងពិតៗ) ។

ស៊ីន យូប៊ីន បន្ថែមថា កំឡុងពេលដើរលើred carpet នាងខ្ញុំខំញញឹមបង្ហាញទង់ជាតិកម្ពុជាទាំងភ័យ ព្រោះនាងខ្ញុំអាចប្រឈមមុខនិងការត្រូវគេដេញចេញពី carpet ដោយហេតុកម្មវិធីគេមិនអនុញ្ញាតឲ្យយើងធ្វើការបង្ហាញអ្វីបែបនេះទេ។

នៅលើcarpet cannes film festival ជាកន្លែងបង្ហាញតែ brand ធំៗតែប៉ុណ្នោះ កម្មវិធីinternational មិនមែនវេទិការប្រកួតឈុតតំណាងជាតិ ។
បើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្នកទាំងអស់គ្នានិងឃើញនៅចុងclipដែលនាងខ្ញុំpostមាន guard ២នាក់មកឈបាំងពីក្រោយទង់ជាតិ ពេលខ្ញុំលើកដៃហើយគេឲ្យខ្ញុំដើរទៅមុខៗ ព្រោះគេមិនចង់អោយឃើញទង់ជាតិយើង។ តែទោះយ៉ាងណាខ្ញុំនៅតែប្រថុយធ្វើ និងធ្វើវាបានសម្រេចដើម្បី our nation ។

នាងបន្ថែមថា ក្រោយពីដើរចប់នាងខ្ញុំត្រូវជួបរឿងបន្តរបន្តាប់ទៀត ដោយអ្នកដែលចាំជួយនាងខ្ញុំនៅលើcarpet នោះគេសុំដកខ្លួន គេថាគេខ្មាសគេ ដោយសារឈុតយើង weir គេមិនចង់ធ្វើ-ល-និង-ល- ។
នាងខ្ញុំបាក់ជើងដើរពឹងលើឈើច្រត់បើគ្មានអ្នកជួយលើករ៉ូប និងជួយដកឈើច្រត់ពេលឈរថតទេតើនិងទៅជាយ៉ាងណា? នាងខ្ញុំមិនអាចបន្តរការដើរ២ថ្ងៃដែលនៅសល់គឺ២១ និង២២នេះ បាននោះទេ បើគ្មានអ្នកជួយ ហើយបើប្រថុយដើរខ្លួនឯង ពិតជាគ្រោះថ្នាក់សម្រាប់ខ្ញុំព្រោះ doctor បានផ្តាំថាហាមខ្ញុំដួលនៅកំឡុងពេលនេះ មិនអញ្ចឹងទេលទ្ធផលចុងក្រោយគឺពិបាកហើយ ។ ពេលនេះនាងខ្ញុំនៅត្រូវមកអង្គុយបកស្រាយរឿងឈុតហេតុអី មិនប្រើជាងខ្មែរហេតុអីអោយថៃធ្វើ ហេតុអីអញ្ចេះ?ហេតុអីអញ្ចុះ ? ។

បើតាម ស៊ីន យូប៊ីន ជារួមទៅនាងខ្ញុំចង់ប្រាប់បងប្អូនថា នាងខ្ញុំបានខំធ្វើអស់ពីលទ្ធភាពហើយ ដើម្បីបង្ហាញប្រទេសនិងវិប្បធម៌ដ៏កម្សត់ របស់យើងទៅកាន់ឆាកអន្តរជាតិ no matter what happen ខ្ញុំនៅតែស៊ូធ្វើដោយមិនរអ៊ូមិនស្តីទេ បើទោះមានរឿងអ្វីក៏ដោយ នាងខ្ញុំជួបនិងទទួលដឹងវាតែម្នាក់ឯងបានហើយ បងប្អូនមិនបាច់ដឹងទេបងប្អូនដឹងនិងឃើញតែរូបភាពល្អៗ ដែលពោពេញដោយមោទកភាពជាតិយើងទៅបានហើយ ។

នាងបញ្ជាក់ថា វាមិនមែនជាទម្លាប់របស់ខ្ញុំទេដែលមកបកស្រាយឫរៀបរាប់ៗបែបនេះ តែលើកនេះខ្ញុំមានរម្មណ៍ថា បាក់ទឹកចិត្តនិងពាក្យរបស់បងប្អូនយើងមួយចំនួនតូច ដែលត្រូវបានអ្នកជិតខាងបង្វិល បានសម្រេចទើបសុំនិយាយខ្លះៗនៅទីនេះ ហើយនាងខ្ញុំសុំមិនបកស្រាយអ្វីបន្តាប់ពីនេះទៀតទេ ។ ឲ្យខ្ញុំសុំទោសបងប្អូនផង ចុះបើអ្វីគ្រប់យ៉ាងដែលនាងខ្ញុំខិតខំធ្វើនៅមិនទាន់គ្រប់គ្រាន់ ឫធ្វើទៅវាខុសសម្រាប់បងប្អូន តែចង់ប្រាប់ដដែលៗថានាងខ្ញុំបានខំអស់ពីលិទ្ធភាពហើយ ។ នាងខ្ញុំអរគុណបងប្អូនជាច្រើនដែលpostនិង share លើកសរសើនាងខ្ញុំហើយការពារនាងខ្ញុំ no matter what ហើយតែងតែយល់ពីស្ថានការ នាងខ្ញុំសូមគោរពអរគុណពីចម្ងាយ ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

×