សៀមរាប ៖ ជនសង្ស័យ ចំនួន១០នាក់ ដែលសកម្ម ខាងលួចឆក់ រំខានដល់វិស័យទេសចរណ៍ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការបង្ក្រាប និងចាប់ខ្លួនបាន ជាបន្តបន្ទាប់។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីលោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងដោយមានការជំរុញ លើការអនុវត្ត ផែនការណ៍ គោលដៅ ទប់ស្កាត់សកម្មភាព លួចឆក់ គ្រប់ប្រភេទ ពី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបង្ករសុខវត្តិភាព រក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរណ៏ ជាតិនិងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៥ និង ៣០នាទី បន្ទាប់ពីមានករណីឆក់កាបូបនៅត្រង់ចំណុចផ្លូវជាតិលេខ៦ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង បង្កឡើងដោយជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះឈ្មោះ ជា ង៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង តែមិនបានសម្រេច តែត្រូវកំលាំងនគរបាលនៃអធិការដ្ឋានស្រុកប្រាសាទបាគង ធ្វើការ ប្រដេញ រហូតចាប់ឃាត់ ខ្លួនជនសង្ស័យនឹងម៉ូតូបាន យកមកធ្វើការសាកសួរនាំ។
-ជនសង្ស័យទី១-ឈ្មោះ សាង ប៊ុណ្ណារ៉ាត់ ។
-ជនសង្ស័យ២-ឈ្មោះ លឹម ម៉េងហួរ ជិះម៉ូតូ១គ្រឿបម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ កាំបន្ទះខ្មៅ ។
ផ្អែកតាមការស្តាប់ចម្លើយ របស់ជនសង្ស័យទាំង២នាក់ខាងលើនេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងអធិការដ្ឋានស្រុកប្រាសាទបាគង កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការចូលរួមពី អង្គភាពនគរបាលទេសចរណ៍ យើងបានបន្តបើកការស្រាវជ្រាវ និងឃាត់ខ្លួនបក្សពួកជនសង្ស័យ បានចំនួន៥នាក់នៅក្នុងក្រុងសៀមរាប និងបន្តឃាត់ខ្លួនបក្សពួនជនសង្ស័យនៅក្នុងស្រុកសូននិគមន៍បានចំនួន៣នាក់បន្ថែមទៀត ទាំងប្រាំបីនាក់នេះបានឆ្លើយសារភាពថា ពិតជាបានធ្លាប់ធ្វើសកម្មភាព លួចឆក់កាបូប នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ពិតប្រាកដមែន។
ជនសង្ស័យទាំង១០នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ៖
-ទី១-ឈ្មោះ ណា គឹមហៃ ភេទប្រុស អាយុ១៩ឆ្នាំ ភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង។
-ទី២-ឈ្មោះ វ៉ុន តៃវេត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិស្ពានតូច ឃុំឬស្សីលក ស្រុកជីក្រែង។
-ទី៣-ឈ្មោះ សេង ថៃសុថាត់ ហៅខួច ភេទប្រុស អាយុ១៨ឆ្នាំ ភូមិគីឡូតាឈឹម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
-ទី៤-ឈ្មោះ ហួរ វណ្ណា ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិអូរ ឃុំសង្វើយ ស្រុកជីកក្រែង។
-ទី៥-ឈ្មោះ សិដ្ឋ ដាំរ៉ុង ហៅសាន់ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង។
-ទី៦-ឈ្មោះ លឹម ម៉េងហួរ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិអូរ ឃុំឬស្សីលក ស្រុកជីក្រែង។
-ទី៧-ឈ្មោះ ឃ្លាំង វេហា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម
-ទី៨-ឈ្មោះ នូ ម៉ារីម៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម។
-ទី៩-ឈ្មោះ លី គឹមឈាន ហៅទី ភេទប្រុស អាយុ១5 ឆ្នាំ ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម។
-ទី១០-ឈ្មោះ សាន ប៊ុណ្ណារ៉ាត់ ហៅកឺត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម។
ដកហូតវត្ថុតាងបានរួមមាន៖អាយភេត(IPad)ពណ៌ខ្មៅចំនួន១ ទូរស័ព្ទម៉ាកអាយហ្វូនសិច (IPhone6) ទូរស័ព្ទម៉ាកSamsung
ទូរស័ព្ទណូគាចុចពិល កាបូបលុយពណ៌ខ្មៅ២ កាបូបលុយស្ត្រី៤ ស្ពីកឃឺ១ កាបូបស្ពាយចំនួន៤ អាយហ្វូនសេវេនពណ៌ស១(IPhone7) ម៉ាស្ទឺកាត(Master card)៣ ស៊ីមកាតក្រៅប្រទេស១ ម៉ូតូចំនួន៣គ្រឿង។
បច្ចុប្បន្ន នគរបាលជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនក្រុមជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ