Thursday, June 8, 2023

ម្ចាស់​គ្រូ សាន សុ​ជា ប្រាប់​រឿង​លាចាក​សិក្ខា​បទ គ្រាន់តែ​បញ្ជាក់​ថា កុំ​ចង់បាន​របស់​ដែល​អត់ កុំ​ជាប់ចិត្ត​របស់​ធ្លាប់​មាន អ្វី​ៗ​មានហេតុ​ទើប​កើត​ឡើង នឹង​យល់​ហើ​យ!

spot_img

ការលាកចាកសិក្ខាបទ របស់ព្រះអង្គគ្រូ សាន សុជា បានធ្វើឲ្យមហាជនជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅស្រុក សម្តែងនូវការស្រណោះ សោកស្តាយព្រះអង្គ ដែលសម្រេចិត្តជ្រើសរើសផ្លូវថ្មី ភេទជាគ្រហស្ថ ព្រោះតែម្នាក់ៗនៅតែចង់ឃើញព្រះអង្គ បន្តការសម្តែងនូវព្រះធម៌ តម្រង់ជាផ្លូវ ណែនាំចិត្តគំនិត… តែទោះជាយ៉ាងណា អ្វីៗនៅលើលោកនេះមិនទៀងទាត់ និងនៅស្ថិតស្ថេរបានរហូតនោះទេ។

សូមបញ្ជាក់ថា ព្រះអង្គគ្រូវជិរប្បញ្ញោ សាន សុជា បានសាងព្រះភ្នួសជាព្រះសង្ឃតាំងវ័យកុមារ អស់រយៈពេលជាង ៣០ ឆ្នាំ និងបានលាចាកសិក្ខាបទវិញក្នុងអាយុ ៤៧ ឆ្នាំ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥ ល្ងាច ម៉ោងនៅប្រទេសអូស្រ្តាលី។

ជុំវិញការសឹកនេះផងដែរ ខណៈប្រជាពុទ្ធបរិស័ទដែលស្រលាញ់ចូលចិត្ត ក៏ចង់ដឹងយ៉ាងខ្លាំងផងនោះ ព្រះអង្គគ្រូ សាន សុជា ពុំបានប្រាប់ពីមូលហេតុទេ (សូមលាក់ភាពឯកជន privacy) ដោយគ្រាន់តែប្រាប់ញាតិញោមឲ្យយល់ពាក្យប៉ុន្មានម៉ាត់នេះថា «កុំចង់បានរបស់ដែលអត់ កុំជាប់ចិត្តរបស់ធ្លាប់មាន អ្វីៗមានហេតុទើបកើតឡើង»។ តែទោះជាយ៉ាងណា ព្រះអង្គក៏បានពោលពាក្យចុងក្រោយ មុនលាចាកសិក្ខាបទថា «ញាតិញោមបោះបង់ចោលអាត្មាបាន តែកុំបោះបង់ព្រះ​ធម៌​ចោល»។

បើតាមម្តាយរបស់លោក បានបញ្ជាក់ឲ្យដឹងថា កូនប្រុសរបស់គាត់ សាន សុជា បានទាមទារសឹកចំនួន ៣ ដង មកហើយ ក្នុងនោះលើកទី១ ក្នុងអាយុ ២២ ឆ្នាំ, លើកទី២ អាយុ ៣២ ឆ្នាំ និងលើកទីអាយុ ៣៥ ឆ្នាំ។ ប៉ុន្តែ ដោយសារតែគាត់ជាម្តាយសុំអង្វរឲ្យកុំអាលសឹក ព្រោះតែចង់ឲ្យលោកកូននៅជាព្រះសង្ឃ ដឹកនាំមាគ៌ាព្រះធម៌បន្តទៀត ជាហេតុធ្វើឲ្យព្រះអង្គគ្រូ បន្តបួសរហូតមកទល់ពេលនេះ។

ក៏សូមបញ្ជាក់ថា ទន្ទឹមនឹងការលាចាកសិក្ខាបទនេះ ព្រះអង្គ សាន សុជា ក៏បានលាលែងពីតំណែងជាប្រធានសមាគមធម្មកថិកកម្ពុជា ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×