ភ្នំពេញ ៖ ការប្រកួត បវរកញ្ញាពីកម្មវិធីល្បីប្រចាំប្រទេស MissGrandCambodia2023 បានបើកបង្ហាញបេក្ខភាព បណ្តាសរីស្អាត ចំនួន២៥រូប តំណាង២៥ ខេត្តក្រុង ហើយកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២៣ មុននេះ។ បេក្ខនារីទាំង២៥ បានគ្រងនូវឈុតសម្លៀកបំពាក់ខ្មែរ ក្រណាត់ហួល និងឈុតរូបរាត្រី សមោលស។ ម្នាក់ៗបានជះដោយសម្រស់ភាពស្រស់ស្អាត មិនចាញ់គ្នានោះទេ ព្រោះបានខិតខំបង្ហាញខ្លួន ប្រកួតអោយអស់លទ្ឋភាព ដើម្បីយកភាពលេចធ្លោឲ្យគណៈកម្មាការដាក់ពិន្ទុ។

កាន់តែជក់ចិត្តតែម្តងដោយសារ តែគេមិននឹកស្មានថា ព្រឹត្តិការណ៍ប្រឡងMiss Grand Cambodai 2023 នារដូវកាលថ្មីនេះ មានការទាក់ទាញ ដល់បវរកញ្ញាមុនៗ នៅតែដក់ចិត្តក្នុងការឡើង មកប្រកួតគ្នា សាជាថ្មីដែលរិត តែញាំងឲ្យកម្មវិធីរិតតែ ផ្ទុះការតាមដាន ក្នុងឆ្នាំ២០២៣នេះ។ បវរកញ្ញាទាំងនោះ ដែលជាបេក្ខភាពឡើងវិញ មាន ម្ចាស់មកុដ Miss Supranational Cambodai 2022 អ៊ិន លក្ខិណា កញ្ញា ភឹម ស្រីណូ អតីត 10 MGC 2021 និងបេក្ខនារីជើងថ្មីកុយ អេណា ដែលខ្លាំងក្នុងការលេងខ្លួន សិចសុីយ៉ាងកាចកំពុងផ្ទុះ ខ្លាំងនៅលើបណ្តាញសង្គម។

យ៉ាងណាមិញ រៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលេងឈុត យ៉ាងស្អាត សមជាតួឯក ពិតមែន អមជាមួយ មុខស្រស់គ្រងមកុដ ដោយធ្វើឲ្យ បវរកញ្ញាកម្រិតអន្តរជាតិរូបនេះ រិតតែលេចធ្លោ។ ការតស៊ូ របស់វត្តីនៅលើ វិស័យបវរកញ្ញ បានរុញឲ្យនាងក្លាយជាគម្រូរបស់ អ្នកជំនាន់ក្រោយហើ នាងរមែងអោយ ប្អូនៗ រលកក្រោយបើ ស្រឡាញ់វិស័យបវរកញ្ញា ត្រូវខំ។ ពិសេសកុំលះប់ត្រូវរកភាពជោគជ័យឲ្យបានការទទួលបានភាពប្រសើរ ក៍កើតចេញ ពីសេចក្តីព្យាយាមឆ្លងកាត់ឧបសគ្គមុនជានិច្ច។ លើសពីនេះ វត្តីបនផ្តាំផ្ញើទៀតថា កុំស្តាប់សម្តីញុះញុងច្រើន ជ្រើសរើសពាក្យល្អៗ ហើយយើងនិងដើរទៅមុខជាមួយគ្នា ។ នាររំពឹងថា អ្នកជាប់និងខំប្រឹងប្រែងដើម្បីជាតិយើងលើឆាកអន្តរជាតិ អោយគេស្គាល់។

ជាការមើលឃើញ មានការប្រែប្រួលជាងបណ្តាឆ្នាំមុនៗ ព្រោះបេក្ខនារី ដែលដាក់ពាក្យ មកប្រកួតប្រជែង សុទ្ឋតែបង្ហាញភាពជឿជាក់ អង់អាច មិនភិតភ័យហើយពូកែ ព្រោះត្រឹមតែវគ្គផ្លូវការ ដំបូងម្នាក់ៗ មានការទាក់ទាញ ស្ទើរតែគ្រប់គ្នា៕ រក្សាសិទ្ធដោយ ៖ ឧត្តម

















