Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំខ្លាំងជាមួយស្រា! ជើងខ្លាំងខាងឡៃហ្វ៍ផឹកស្រាស បន្ទាប់ពីផឹកអស់ ៤ដបជាប់ៗគ្នា បាត់មុខឈឹង!

spot_img

អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសចិនភ្ញាក់ផ្អើល ណិតអៃដូល វ័យ ៣៤ឆ្នាំ ឡៃហ្វផ្ទាល់ ផឹកស្រាសបន្តបន្ទាប់គ្នា ៤ដប បន្ទាប់ពីនោះមកក៏បាត់ដំណឹងសូន្យឈឹង មិត្តភក្តិទៅរក ក្លាយជាសាកសព។

អ្នកលេងបណ្ដាញសង្គមរបស់ប្រទេសចិន នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី ស្ទ្រីមមើរ ល្បីឈ្មោះ “Brother Sanqian” ឬ “ហ៊ាសានឆៀន” បានស្លាប់យ៉ាងទាន់ហន់ភ្លាមៗ ក្រោយការបង្ហាញខ្លួនលើកចុងក្រោយរបស់គេ គឺការឡៃហ្វផ្ទាល់បែប PK ដែលជា Feature មួយនៅក្នុង Application ឡៃហ្វ៍ផ្ទាល់ ដែលអនុញ្ញាតឱ្យស្ទ្រីមមើរទាំងឡាយចូលមកប្រកួតគ្នា ដោយនៅថ្ងៃនោះហ៊ាសានឆៀនយើង បានផឹក ប៉ៃជីវ (Baijiu) ឬស្រាសចិន អស់ ៤ដប រួចហើយក៏បាត់ដំណឹងសូន្យឈឹង លែងឃើញមានសកម្មភាពអីទៀត មុននឹងមានឮដំណឹងមកថា គេបានស្លាប់បាត់ទៅហើយ។

របាយការណ៍បានឱ្យដឹងថា ហ៊ាសានឆៀន ឬឈ្មោះពិត វ៉ាង ម៉ូហ្វឹង អាយុ ៣៤ឆ្នាំ បានធ្វើការស្ទ្រីមមើរតាំងពីពេលល្ងាច ថ្ងៃទី១៥ ឧសភា ដោយគេបានចាក់ស្រាស ៣ដប ចូលទៅក្នុងកែវមូលដ៏ធំមួយ មុននឹងឡើង អកក្អឹកៗរហូតដល់អស់ពីកែវធំនោះ រួចហើយថែមទាំងទៅបើកស្រាដបទី៤ លើកអករហូតដល់អស់ ១ដបទៀត។

យ៉ាងណាក៏ដោយ តាមច្បាប់របស់ប្លាតហ្វ៉ម គឺមិនអនុញ្ញាតឱ្យមានភេសជ្ជៈគ្រឿងស្រវឹងក្នុងខណៈពេលឡៃហ្វ៍ផ្ទាល់ឡើយ ហើយថែមទាំងមានរបាយការណ៍មួយទៀតបានឱ្យដឹងថា អាខោនរបស់ហ៊ាសានឆៀននេះ ត្រូវបានបិទការប្រើប្រាស់ ដោយសារតែល្មើសនឹងច្បាប់ តែហ៊ាយើងបានប្ដូរអាខោនថ្មី និងនៅតែឡៃហ្វ៍ផ្ទាល់ អួតរឿងផឹកស្រាប្រកួតគ្នា បន្តទៀតដដែល។

សម្លាញ់ម្នាក់របស់ហ៊ាសានឆៀន បានអះអាងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីចប់ការឡៃហ្វ៍ផ្ទាល់នោះនៅម៉ោងប្រហែលជា ១ទៀបភ្លឺមក គ្មានអ្នកណាអាចទាក់ទងហ៊ាសានឆៀនបានទៀតឡើយ គេសន្និដ្ឋានថា ហ៊ាយើងអាចនឹងស្លាប់ បន្ទាប់ពីផឹកស្រាដ៏ច្រើននោះរួចហើយ។ រហូតទាល់តែអំឡុងពេលរសៀលថ្ងៃដដែល ទើបមានមិត្តភក្តិម្នាក់បានជួបនឹងសាកសពរបស់ហ៊ាសានឆៀន តែទើបតែបញ្ចេញព័ត៌មាននៅថ្ងៃទី១៩ថ្មីៗនេះ។

សម្លាញ់ម្នាក់ទៀត បានឱ្យដឹងថា គេស្គាល់ហ៊ាសានឆៀន ជាង ១០ឆ្នាំមកហើយ និងធ្លាប់ប្រកួតផឹកស្រានៅក្នុងឡៃហ្វ៍ផ្ទាល់ជាមួយគ្នាជាច្រើនដងទៀតផង មិននឹកស្មានថា សម្លាញ់បែរជាមកស្លាប់បែបនេះសោះ។ គេបានមកចូលរួមពិធីបុណ្យសព និងបានផូស្តវីដេអូផ្ដាំទៅហ៊ាសានឆៀនថា “ខ្ញុំមកជួបហ៊ាជាលើកចុងក្រោយ សូមឱ្យហ៊ាធ្វើដំណើរដោយសុវត្ថិភាព ខ្ញុំសង្ឃឹមថា នឹងមិនមានការឡៃហ្វផ្ទាល់ប្រកួតផឹកស្រានៅលើស្ថានសួគ៌ទេ ព្រោះអត់មាន ប៉ៃជីវ ទេនៅទីនោះ”

អ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងការអាឡោះអាល័យ និងរិះគន់យ៉ាងច្រើន ដូចជា «ការប្រកួតបែបហ្នឹង ដូចជាមិនរួចថ្លៃស្រាសោះ!» «គាត់ឌឺខ្លាំងណាស់» «ទីបំផុតគាត់ឈ្នះហើយ តែឈ្នះដើម្បីអី?» «ផឹកច្រើនដល់ថ្នាក់ហ្នឹង សូម្បីតែទឹកសុទ្ធ ក៏រាងកាយទទួលយកមិនបានដែរ»៕

spot_img
×