ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បានប្រាប់ទៅមិត្តបរទេសថា កុំចាប់ដៃជាន់ជើង ក្នុងរឿងនយោបាយ នៅកម្ពុជា

ភ្នំពេញ ៖ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោបានបន្តប្រាប់ទៅមិត្តបរទេសទៀតថា កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយនៅកម្ពុជា។ សម្តេចបន្តថា សូមមើលមកកម្ពុជា ឱ្យលើសពីកម្ពុជា។ ក្នុងនោះកម្ពុជា ជាសមាជិកអាស៊ានមួយដែរ ដូច្នេះអ្វីដែលកម្ពុជាមិនឯកភាព គឺមិនអាចអនុវត្តន៍បាននោះទេ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មិត្តបរទេសទាំងអស់អញ្ជើញចូលរួមកម្មវិធីព្រឹកនេះ សូមឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានឆ្លងកាត់នូវការលំបាកជាច្រើនចាប់តាំងពីបានដៃទទេមក។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា នាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតីរបស់ប្រទេសអ្នកមាន ពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង ដែលខុសពីកម្ពុជា គឺពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស។

ពាក់ព័ន្ធនឹងរឿងនយោបាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មិត្តបរទេសថា សម្តេចមិនដោះលែង «កឹម សុខា» ព្រោះសម្តេចមិនទុកចិត្តមិត្តបរទេស។ សម្តេចតេជោបានបន្តប្រាប់ទៅមិត្តបរទេសទៀតថា កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយនៅកម្ពុជា។ សម្តេចបន្តថា សូមមើលមកកម្ពុជា ឱ្យលើសពីកម្ពុជា។ ក្នុងនោះកម្ពុជា ជាសមាជិកអាស៊ានមួយដែរ ដូច្នេះអ្វីដែលកម្ពុជាមិនឯកភាព គឺមិនអាចអនុវត្តន៍បាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅមិត្តបរទេសថា កម្ពុជា ជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព ហេតុអ្វីក៏បរទេសមកលូកលាន់កិច្ចការរបស់កម្ពុជា?សម្តេច បានបញ្ជាក់ថា «ខ្ញុំសូមនិយាយឲ្យពិត អស់លោកគិតថា ខ្ញុំជាក្មេងបៀមដៃ? អស់លោកគិតថាខ្ញុំ ចាប់ដៃជាន់ជើងបាន? អត់ទេ។ ថ្ងៃក្រោយឲ្យរៀងចាល អានយោបាយបែបហ្នឹង។ ចាប់ពីថ្ងៃនេះទៅ បើហ៊ានអន្តរាគមន៍ លើបុគ្គលណា បើបុគ្គលនោះជាប់ទោស ឲ្យជាប់ទៅ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ពួកបរទេសថា នាយករដ្ឋមន្ត្រី ប្រធានាធិបតីរបស់ពួកអ្នកពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង។ តែកម្ពុជាមិនមែនដូច្នោះទេ ពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម