Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉េចបានចឹង ហ្អាស់?! កំលោះសាច់ដុំធំៗ រករឿងឡូឡានៅក្នុងហាងផ្សារទំនើប ពេលដឹងមូលហេតុ អ្នកលេងបណ្ដាញសង្គម អស់សំណើចហួសចិត្ត

spot_img

ហ្វេសប៊ុកផេចនៅក្នុងកោះតៃវ៉ាន់មួយ បានបង្ហាញពីហេតុការណ៍នៅក្នុងហាងផ្សារទំនើបមួយនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ដែលនៅសុខៗ ក៏ស្រាប់តែមានប្រុសកំលោះសាច់ដុំធំៗម្នាក់ កើតអាការច្រឡោតតោតតូង ទម្លាយអាម្មណ៍ខឹងមួម៉ៅដាក់បុគ្កលិកនៅក្នុងហាង វាយកម្ទេចរបស់របរ រហូតដល់ថ្នាក់មិនអាចគ្រប់គ្រងស្ថានការណ៍បាន ក្រុមបុគ្គលិកផ្សារទំនើប បានទូរស័ព្ទប្ដឹងប៉ូលិស។

នៅពេលប៉ូលិសមកដល់ កំលោះសាច់ដុំធំៗយើង ក៏នៅតែមិនបាត់មួម៉ៅខឹងសម្បាដដែល គេទាញរបស់របរ និងទំនិញពីលើទូ មកបោកកម្ទេច និងថែមទាំងវាយទៅលើភ្នាក់ងារប៉ូលិស បណ្ដាលឱ្យរងរបួសទៀតផង។

តែទីបំផុត បុរសសាច់ដុំយើង ក៏ត្រូវបានចាប់ខ្លួន និងបង់ប្រាក់ពិន័យចំនួន ៥០ ០០០យន់ ឬប្រមាណ ៧ ០០០ដុល្លារ និងក្រោយមកទើបបានដឹងពីមូលហេតុដែលធ្វើឱ្យគេខឹងមួម៉ៅ រហូតដល់បំផ្លាញរបស់របរទាំងអស់នោះថា គឺមកពីសាច់ទ្រូងមាន់រសជាតិដែលគេចង់ញ៉ាំនោះ អស់ពីក្នុងហាង ទើបធ្វើឱ្យរូបគេខឹងមួម៉ៅយ៉ាងនេះ…អូហូ នេះបានគេហៅថា ខឹងដោយដោយតែឃ្លាន មែន!៕

spot_img
×