Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តាំ​តៗ​គ្នា​ ប្រយ័ត្នផង! ស្ងាត់​ៗ ឥឡូវ​ច្រូង​ច្រាង​ពេញ​ផ្លូវ​ទៀ​ត​ហើ​យ ផ្លូវជាតិ​លេខ៣ ចាប់​ល្បឿន 40km/h ឡាន១០០ ជាប់​ទាំង១០០

រឿងប៉ូលិសចរាចរ ជាមួយបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរ ឃើញថា អត់ស្បើយសោះឡើយ ដែលយ៉ាងហោចណាស់ស្ងាត់មួយរយៈ គឺចាប់ផ្តើមដដែលឡើងវិញហើយ ជាពិសេសការធ្វើស៊ីល្បឿន 40km/h នេះតែម្តង ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាចទទួលយកបាននោះទេ។

ជាក់ស្តែង ថ្មីៗនេះ នៅលើបណ្តាញសង្គម បានកំពុងផ្ទុះក្តៅគគុកទៀតហើយ បន្ទាប់ពីប្រជាពលរដ្ឋម្នាក់ បានសម្តែងការហួសចិត្ត និងឈឺចាប់យ៉ាងខ្លាំង ចំពោះទង្វើរបស់ក្រុមសមត្ថកិច្ចមួយក្រុម ចាប់ល្បឿន 40km/h ដែលសូម្បីកណ្តាលថ្ងៃក្តៅហែង ខណៈទីតាំងមិនមែនជាទីប្រជុំជន ដែលសមនឹងបើកល្បឿននេះទេ ហើយជាផ្លូវឯកទិសទៀតផង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ច្រែង ណង លីណា បានបង្ហោះករណីដ៏ហួសហេតុនេះ កាលពីថ្ងៃទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សូមឲ្យផ្តាំតៗគ្នាថា៖ «ប្រយ័ត្នបងៗ 40km ក្នុង1ម៉ោង ចង់ខ្លាចហើយ ផ្លូវធំទូលាយ ហើយឆ្ងាយពីទីប្រជុំជនទៀត មានរណាំងរាំងទ្រូងផ្លូវទៀត ឡានច្រើនណាស់ ជាប់សឹងគ្រប់ឡាន ប្រយ័ត្នផងបងៗកុំអោយអស់លុយដូចខ្ញុំ»។

ពលរដ្ឋខាងលើ ដែលត្រូវប៉ូលិសផាក ១៨ ម៉ឺនរៀល តែ «សំរួល» នៅត្រឹម ១០ ម៉ឺនរៀល ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា ទីតាំងចាប់ល្បឿន 40km/h នេះ គឺស្ថិតនៅជិតបូរីពិភពថ្មី ផ្លូវជាតិលេខ៣ គឺឡានមក ១០០ ជាប់ទាំង ១០០។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានជួបករណីនេះ សំណូមពរថ្នាក់លើ មេត្តាជួយពិនិត្យ និងកែតម្រូវឡើងវិញផង ព្រោះថា ម្នាក់ៗសេដ្ឋកិច្ចកំពុងតែយ៉ាប់ បែរមកជួបរឿងចឹងៗទៀត។ លើសពីនេះ ប្រជាពលរដ្ឋ ក៏សូមឲ្យសមត្ថកិច្ចចាប់ឡានធំៗដូចជាកុងតឺន័រ ឡានដឹកដី ឬ ដឹកទំនិញផ្សេង ឲ្យស្មើភាពផង ព្រោះប្រភេទឡានធំៗទាំងនោះ បើកសាហាវៗណាស់ តែគ្មានដែលឃើញសមត្ថកិច្ចហៅឃាត់រឿងផាកល្បឿន 40khm/h សោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×