ក្នុងការប្រកួតប្រជែងរបស់អ្នកចំការបញ្ហាឈ្នះចាញ់ស្ថិតត្រង់កត្តាចម្លែក ឆ្ងាញ់ រូបរាង និងក្លិនទាក់ទាញអារម្មណ៍ ។ កសិករវ័យចំណាស់ម្នាក់នៅខេត្ត កឹងហឺ វៀតណាម បានចំណាយពេលយ៉ាងច្រើន ដើម្បីក្លូនផ្សាំ បង្កើតបានពូជខ្នុរ គ្មានគ្រាប់ គ្មានជ័រ ហើយគ្រាន់តែដើមពូជរបស់វា ក៏កសិករវ័យ ៦៨រូបនេះ អាចរកបានចំណូលរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំ ។
ដំបូងឡើយ គាត់ពិនិត្យឃើញថា ថ្វីត្បិតតែខ្នុរ ត្រូវបាននិយមទាស់ត្រង់វាតែងរំខានដល់អ្នកបរិភោគ ដោយសារតែជ័ររបស់វា ។
លោក មឹង ឈ្មោះរបស់កសិកររូបនេះ ដោយចៃដន្យគាត់បានស្រាវជ្រាវឃើញដើមខ្នុរចម្លែកមួយរបស់នៅចម្ការមិត្តភក្តិគាត់នាខេត្តមួយផ្សេង គាត់ក៏យកវាមកចាប់ផ្តើមសាកល្បងក្លូនបង្កាត់ ដើម្បីបង្កើតពូជខ្នុរថ្មី ។
៣ឆ្នាំក្រោយមក គាត់បង្កើតបានពូជខ្នុរថ្មី ដែលគ្មានគ្រាប់ គ្មានជ័រសាច់ខ្នុរក្រាស់ ហើយអាចបរិភោគបានទាំងច្រាំងរបស់វា ទាំងអស់នោះសុទ្ធសឹងមានរសជាតិផ្អែមឆ្ងាញ់ ។
ក្រោយពេលដាំសាកល្បងពូជខ្នុរនេះ ចំនួន ១០០ដើម ៣ឆ្នាំក្រោយមកគាត់ប្រមូលផលបានផ្លែខ្នុរទម្ងន់ ២តោន ។
នៅឆ្នាំ ២០១២ នាយកដ្ឋានកម្មសិទ្ធិបញ្ហា បានចេញវិញ្ញាបនប័ត្រឲ្យលោកជាម្ចាស់កម្មសិទ្ធិ ផ្តើមចេញពីនោះមក លោកចាប់ផ្តើមងាកមកធ្វើការផ្សាំដើមទុកលក់ ។ លោកមឹង និយាយថា បច្ចុប្បន្នលោកបង្កើតពូជមិនគ្រប់តម្រូវការដែលគេកុម្ម៉ង់នៅឡើយទេ ។
ក្នុង១ថ្ងៃៗគ្រួសារលោកត្រូវទទួលភ្ញៀវយ៉ាងតិចពី ១០-២០ ដែលមកទិញខ្នុរបរិភោគផង ទិញពូជផង ។
កសិដ្ឋានបណ្តុះពូជខ្នុរ របស់លោក មឹង ៕ ចន្ទ្រា