Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មង្គលការ​កូនមហា​សេដ្ឋី​នៅ​ហា​ណូយ ពិធី​ដង្ហែក្បួន​រថយន្ត​ទំនើប ៤០ គ្រឿង តម្លៃ​ជិត ១០ លាន​ដុល្លារ ទៅ​ទទួល​កូនក្រមុំ ផ្អើល​ពេញ​ផ្លូ​វ

spot_img

កាលពីពេលថ្មីៗនេះ រូបភាពនៃស៊េរីរថយន្តទំនើបថ្លៃៗ បានបង្ហាញខ្លួនក្នុងពិធីមង្គលការមួយនៅទីក្រុងហាណូយ ជាពិសេសក្បួនដង្ហែរកូនក្រមុំ លេចចេញតាមដងផ្លូវ ធ្វើឲ្យអ្នកដំណើរភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

នេះបើតាមគេហទំព័រ SAOstar នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣​ បានចុះផ្សាយឲ្យដឹងថា រូបភាពបង្ហាញក្បួនរថយន្តទំនើបៗ ដង្ហែកូនក្រមុំដ៏មានសំណាង ទៅកន្លែងពិធីរៀបមង្គលការ បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើរណែតវៀតណាម។

អ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាក្បួនរថយន្តទាំងនោះ សុទ្ធតែជារថយន្តប្រណីតៗចំនួន ៤០ គ្រឿង ដែលមានតម្លៃសរុបជាង ២០០ ពាន់លានដុង (ស្មើនឹងជាង ៨លាន៥សែនដុល្លារអាមេរិក)។ ជាក់ស្តែង ក្បួន​ដង្ហែ​ត្រូវ​បាន​ធ្វើ​ឡើង​ដឹកនាំមុខ ​ដោយ​រថយន្ត Rolls Royce ដែល​លម្អ​ដោយ​ផ្កា ខណៈ​បន្តបន្ទាប់​ទៀតមាន​ដូច​ជា Ferraris Lamborghinis និង Bentleys ដែលឡាននីមួយៗមិនងាយរកទិញបាននោះទេ។

បន្ទាប់​រូបភាព​នេះបាន​លេច​ឡើង ​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ខណៈ​ក្នុង​ពិភព​អនឡាញ ​មនុស្ស​ជា​ច្រើនចង់ដឹងថាថា តើ​នរណា​ជា​ម្ចាស់​ពិធី​មង្គលការ​ដ៏​អស្ចារ្យ​នេះ ក្រោយមក គេក៏បានលាតត្រដាងថា ពិធីមង្គលការនេះ តាមពិតទៅគឺកូនកំលោះមានឈ្មោះ Wu Son Tung ដែលជាកូនប្រុសស្នងមរតករបស់មហាសេដ្ឋី Wu Manh Hai ស្ថាបនិកម៉ាកគ្រឿងអលង្ការមាសពិភពលោក Bao Tin Manh Hai ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×