កប៉ាល់ដឹកទំនិញធុនធំ១គ្រឿង ត្រូវបានវាយប្រហារដោយរលកដ៏ធំៗ នៅព្រឹកថ្ងៃពុធនេះ បណ្តាលឲ្យកុងតឺន័រ ១៧ បានធ្លាក់ចូលក្នុងសមុទ្រ នៅក្នុងខេត្ត Trang ប្រទេសថៃ ។
កប៉ាល់ NP Lovegistics 2 បានបញ្ជូនសញ្ញាជំនួយសង្គ្រោះបន្ទាន់មួយ ក្រោយពីមានរលកធំៗវាយប្រហារ និងបណ្តាលឲ្យកប៉ាល់ត្រូវរសាត់នៅក្នុងសមុទ្រ នៃភាគខាងលិចកោះ Koh Lao Liang ក្នុងស្រុក Kantang ក្នុងខេត្ត Trang ។
ប៉ូលីសជើងទឹក Trang បានបញ្ចូននាវាល្បាត ដើម្បីសង្គ្រោះកប៉ាល់ដឹកទំនិញនោះ បន្ទាប់ពីបានដឹងពីហេតុការណ៍នេះនៅថ្ងៃត្រង់ ។ ខណៈពេលដែលទូកល្បាតនៅតែកំពុងឆ្ពោះទៅកាន់កប៉ាល់នោះ ពួកគេត្រូវបានផ្តល់ព័ត៌មានថា ប្រព័ន្ធអគ្គិសនីត្រូវបានស្តារឡើងវិញ ប៉ុន្តែ កុងតឺន័រនៅលើកប៉ាល់នោះ ត្រូវបានចាក់ចោលពីកប៉ាល់ ។
ប៉ូលីសជើងទឹក បន្ទាប់មក បានណែនាំដល់ប្រធានក្រុមនាវា ដើម្បីនាំយកវាចូលចតនៅកំពង់ផែ ស្ថិតក្នុង Tambon Na Klua នៃស្រុក Kantang ដើម្បីរង់ចាំប្រតិបត្តិការសង្គ្រោះស្រង់យកកុងតឺន័រទាំងអស់នោះពីក្នុងទឹក ។
ការិយាល័យច្រកព្រំដែនខេត្ត Trang និយាយថា គ្មាននរណាម្នាក់នៅលើកប៉ាល់នោះ ទទួលរងរបួស ឬ ស្លាប់ នៅក្នុងហេតុការណ៍នេះទេ ៕ ឧត្តម