ហេតុការណ៍នេះកើតឡើងនៅក្នុងតំបន់ព្រៃនៃរដ្ឋ Montana អាមេរិក ។
ទោះបីសម្លៀកបំពាក់សើមជោគ ហើយអាកាសធាតុត្រជាក់ក្តី តែទារកនេះគ្រាន់តែមានរបួសស្រាលប៉ុណ្ណោះ ។ ប៉ូលិសសង្កាត់ Missoula បានរកឃើញទារកនេះ ក្រោយពេលឮសូរយំ ។ វាត្រូវបានកប់នៅទីនោះ យ៉ាងតិច ៩ម៉ោង ក្នុងសីតុណ្ហភាព ៧ដឺក្រេសេ ដោយមានថ្ម មែកឈើគ្របពីលើ ជាមួយសម្លៀកបំពាក់ទទឹកជោគ ។
ជនល្មើសបែកថ្នាំ ដែលកប់ទារកនេះ
ប៉ូលិសបានចាប់ជនសង្ស័យ Francis Crowley អាយុ ៣២ឆ្នាំ ។ បុរសរូបនេះបានសារភាពថា ព្រោះតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនទើបខ្លួនបានយកក្មេងដែលខ្លួនចិញ្ចឹមបីបាច់ នៅទុកនៅទីនោះក្នុងព្រៃ ។
បច្ចុប្បន្នគេនៅពុំទាន់ដឹងពីសវតា និងទំនាក់ទំនងរបស់ទារកនេះនឹងជនល្មើសទេ ។
ប៉ូលិសសង្កាត់ Missoula លោក Ross Jessop ប្រាប់ថា ៖ “ពេលទៅដល់កន្លែងនោះ ខ្ញុំឃើញក្មេងដេកផ្កាប់មុខ ភ្លាមៗនោះខ្ញុំបីវាឡើង ហើយប្រាកដក្នុងចិត្តថាវានៅមានដង្ហើម ។ វាខ្សោយដល់ថ្នាក់ សូម្បីយំក៏យំលែងចេញ ។ ខ្ញុំជាឪពុកគេដែរ ដោយពេលនោះខ្ញុំចាត់ទុកវាដូចជាកូនរបស់ខ្ញុំ , ខ្ញុំលែងរវល់អ្វីៗទាំងអស់ សូម្បីតែវិជ្ជាជីវៈ “ការពារកន្លែងកើតហេតុ” ! ។ ខ្ញុំបីវាតម្រង់ទៅរកមន្ទីរពេទ្យ ៕ ចន្ទ្រា