Croatia vs England (01:00)
វិភាគ
ក្រុម Croatia បានពុះពារគ្រប់ដំណាក់កាលដើម្បីឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ជាលើកទី២របស់ខ្លួន ហើយពួកគេត្រូវពឹងផ្អែកលើគ្រាប់បាល់ទាត់១១ម៉ែត្រផងដែរ ដើម្បីឡើងមកដល់វគ្គនេះ។
Croatia ចាប់ផ្តើមយុទ្ធនាការបានល្អ ដោយយកឈ្នះលើក្រុមនីហ្សេរីយ៉ានិងអាហ្សង់ទីន ប៉ុន្តែមួយរយៈចុងក្រោយពួកគេមានការលំបាក។ពួកគេផ្លាស់ប្តូរសមាសភាពកីឡាករច្រើនសម្រាប់ការប្រកួតចុងក្រោយក្នុងពូលជាមួយក្រុមអ៊ីស្លង់ ហើយទទួលបានជ័យជម្នះ ប៉ុន្តែពឹងផ្អែកលើគ្រាប់បាល់១១ម៉ែត្រនៅវគ្គ១៦ក្រុមចុងក្រោយនិង៨ក្រុមចុងក្រោយ។
ក្ដីសង្ឃឹមរបស់ក្រុម England ក្នុងការឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងចាប់តាំងពីឆ្នាំ១៩៦៦មកនោះ នៅមិនទាន់ចប់ទេ បន្ទាប់ពីពួកគេយកឈ្នះក្រុមស៊ុយអែត២-០ កាលពីថ្ងៃសៅរ៍។
អ្នកចាំទី Jordon Pickford ស្ថិតក្នុងទម្រង់លេងដ៏ល្អ ប្រសិនអ្នកចាំទីរូបនេះអាចបន្តរក្សាបានទម្រង់លេងបែបនេះ នោះក្រុម England នឹងមានឱកាសច្រើនក្នុងការឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុម England ចាប់ផ្តើមមានទំនុកចិត្តកាន់តែខ្លាំងឡើងនៅពេលនេះហើយពួកគេនឹងត្រៀមរក្សាទម្រង់លេងដ៏ល្អនេះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពួកគេធ្វើមិនបានល្អទេនៅពេលប្រកួតជាមួយក្រុមដាណឺម៉ាកនិងក្រុមរុស្ស៊ី។ក្រុម Croatia មានកីឡាករដែលអាចយកឈ្នះការប្រកួតនេះ ប៉ុន្តែហាក់ដូចជាធ្វើមិនសូវបានល្អនៅពេលនេះ។ មជ្ឈដ្ឋាននានាមើលឃើញថា ក្រុម England មានប្រៀបឈ្នះច្រើនជាង៕ លីសា
ទស្សន: Croatia 0-2 England