Monday, June 5, 2023

ទំនេរ​ពេក! សា​ពូន មី​ដា​ដា ត្រូវ​មហាជន​ជេរ​កក្រើក ក្រោយ​ចេញមុខ​និយាយ​ថា បុគ្គល​បួស​យូរ 20>30ឆ្នាំ ហើយ​សឹក​វិ​ញ ភាគច្រើន​មិនយូរ​ទេ​នឹង…

spot_img

ដូចដែលបានទទួលជ្រាបរួចហើយ ថ្មីៗនេះ មហាជន ជាពិសេសប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ពិតជាមានការភ្ញាក់ផ្អើល និងមិននឹកស្មានដល់ នៅពេលដែលបានដឹងថា ព្រះអង្គគ្រូ សាន សុជា បានសម្រេចចិត្តលាចាកសិក្ខាបទ ក្នុងវ័យ ៤៧ ឆ្នាំ បន្ទាប់ពីបានសាងព្រះផ្នួសតាំងពីវ័យកុមារភាព អស់រយៈពេលជាង ៣០ ឆ្នាំ មកនេះ។

ទោះជាយ៉ាងណា សេចក្ដីគោរពស្រលាញ់របស់ពុទ្ធបរិស័ទ ចំពោះលោកម្ចាស់គ្រូ សាន សុជា គឺនៅតែមានចំពោះលោក និងបដិបត្តិតាមការចង្អុលបង្ហាញ តាមមាគ៌ាព្រះធម៌ដែលលោកគ្រូ ធ្លាប់សម្ដែងពន្យល់ដ៏ឈ្លាសវៃ។ ម្ចាស់គ្រូ សាន សុជា ក៏ត្រូវបានចាត់ទុកជាបញ្ញវ័ន្តសង្ឃដ៏មានចំណេះដឹងខ្ពង់ខ្ពស់មួយរូប ដែលបានផ្ដល់គន្លឹះសម្រាប់ត្រិះរិះពិចារណាហេតុ និងផលផ្នែកបញ្ញាស្មារតី ក្នុងជីវិតដែលជាសច្ចៈធម៌ពិតដល់យើងទាំងអស់គ្នា។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺទន្ទឹមនឹងព្រះអង្គគ្រូ សាន សុជា​ ទើបសឹកមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអតីតតារាចម្រៀងពោះម៉ាយឯកោ សាពួន មីដាដា បានលើកឡើងវាយតម្លៃបែបនេះថា៖ «បុគ្គលណាដែលបួសយូរឆ្នាំ( 20>30ឆ្នាំ) ហើយសឹកវិញ ភាគច្រើនមិនយូរទេនឹងប្រទូសប្រាសចាកសីល5 ដោយអំណាចស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល ដូចឃើញមានកន្លងមកស្រាប់….»។

ដូចការគិតមិនខុស ក្រោយពីបានឃើញ លោក សាពួន មីដាដា ទំនេរពេក បែរចេញនិយាយបែបនេះ បានធ្វើឲ្យមហាជនជាច្រើនដាក់ឲ្យធ្ងន់ៗបែបនេះថា៖ «ស្អីអា លោកឯងចង់ឲ្យគេបួសមួយជីវិតមែន ខ្លួនឯងគ្រាន់តែគ្រួសារតូចមួយថែមិនបានផង ឯព្រពន្ធធ្លាក់ខ្លួនវិកល រហេមរហាមមិនគិតអាណិតគ្នា មកហ៊ានអារកាត់អ្នកធ្លាប់បួស20>30ឆ្នាំហើយសឹករឿងខុសសីល5? ស្គាល់សីលប្រាំហើយគោរពបានសីលមួយនៅ?, ធ្លាប់ធ្វើបុគ្គលពាល ចឹងតែងតែគិតឃើញគំនិតអវិជ្ជមានចឹងហើយ, មនុស្សធ្លាប់ពាលទើបមើលឃើញតែពាល ព្រោះក្នុងខួរមិនបរិសុទ្ធ,…»។

តែនៅពេលឃើញគេនាំគ្នាជេរព្រោងព្រាត លោក មីដាដា ក៏បានបាននិយាយថា ខ្លួនមិនបាននិយាយចំឈ្មោះម្ចាស់គ្រូ សាន សុជា ទេ។ ទោះជាយ៉ាងណា គេក៏បានឆ្លើយតបដាក់ឡើងតបលែងរួចថា៖ «តែគួរមើលកាលៈទេសៈដែរ ថ្មីៗហ្នឹងនរណាបានលាចាកសិក្ខាបទ? ចុះមុននេះ២-៣ខែ លោកឯងមិននិយាយ ឬក៏ចាំនិយាយ២-៣ខែក្រោយ ចាំនិយាយក៏បានដែរ។ និយាយមិនចំឈ្មោះ តែគេយល់ពីចេតនាអាក្រក់របស់លោក ចង់សំដៅលើបុគ្គលណាហើយ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×