ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង នៅថ្ងៃទី១១ខែកក្កដាឱ្យដឹងថា ប្រធានាធិបតីប្រទេសនេះបានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់សិង្ហបុរីអូសបន្លាយក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ឥណ្ឌា។
ប្រធានាធិបតីកូរ៉េខាងត្បូងMoon Jae-in
នេះក៏ជាដំណើរទស្សនកិច្ចដំបូងទៅកាន់សិង្ហបុរីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីអាក់ខានរយៈពេល១៥ឆ្នាំ។
តាមផែនការ ប្រធានាធិបតី Moon Jae-in នឹងជួបពិភាក្សាការងារជាមួយសមភាគីម្ចាស់ផ្ទះHalimah Yacob និងនាយករដ្ឋមន្ដ្រី LY TSIEN LONG ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីខ្លឹមសារនៃគំនិតច្នៃប្រឌិតសន្ដិភាពសម្រាប់ឧបទ្វីបកូរ៉េ ក៏ដូចជាអនាគតរបស់អាស៊ាន។
តាមគម្រោង ក្រោយជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ដ្រី LY TSIEN LONG ភាគីទាំងសងខាងនឹងចុះហត្ថលេខាលើកំណត់ហេតុចងចាំ (MoU) ពីកិច្ចសហប្រតិបត្ដិការនិងចេញសេចក្ដីថ្លែងការណ៍រួម។
ក្រោយមក ប្រធានាធិបតីJae-in នឹងចូលរួមវេទិកាអ្នកជំនួញកូរ៉េខាងត្បូង-សិង្ហបុរី ហើយក៏ជួបជុំជាមួយអាណិកជនខ្លួនដែលកំពុងរស់នៅនិងធ្វើការនៅសិង្ហបុរី៕
សូយន