យោងតាមម្ចាស់អាខោនហ្វេសប៊ុក ដែលមានឈ្មោះថា ទុន ពិសី ( Pisey Tun) បានសម្ដែងការចូលរួមមរណៈទុក្ខ និងថ្លែងអំពីទុក្ខសោកចំពោះប្អូនស្រីរបស់ខ្លួនដែលបានចូលវះកាត់កែសម្ផស្សនៅគ្លីនិកបុរិន្ទ ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ហើយស្រាប់តែស្លាប់ដោយសារការវះកាត់។

កាលពីរាត្រីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៣ ម្ចាស់អាខោនហ្វេសប៊ុក ដែលមានឈ្មោះថា ទុន ពិសី ( Pisey Tun) បានថ្លែងទុក្ខសោកថា ខ្ងុំនៅតែមិនអស់ចិត្ត អាណិតប្អូនខ្ងុំណាស់ បានចូលវះកាត់កែសម្ផស្សនៅគ្លីនិកបូរិន្ទ ស្ថិតក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ហើយបានធ្វើឱ្យប្អូនខ្ងុំស្លាប់ សូមក្រសួងសុខាភិបាល មេត្តាពិនិត្យលើរឿងនេះ និងជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ធ្វើយ៉ាងណាអនុវត្តតាមច្បាប់ឱ្យគ្លីនិកបុរិននេះ ទទួលខុសត្រូវចំពោះការស្លាប់របស់ប្អូនស្រីនាងខ្ញុំ។

បើតាមម្ចាស់អាខោនហ្វេសប៊ុក ទុន ពិសី ( Pisey Tun) បាននិយាយឱ្យដឹងទៀតថា ប្អូនស្រីរបស់នាង មានឈ្មោះ ស៊ីនួន រិទ្ធីយ៉ា អាយុ៣៦ឆ្នាំ មានកូនចំនួន ៣នាក់ បានចូលវះកាត់កែសម្ផស្សនៅគ្លីនិកបូរិន្ទ នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣, គឺវះកាត់យកខ្លាញ់ក្បាលពោះចេញ ពេលវះកាត់រួចរយ:ពេល ២ម៉ោង ឃើញមិនស្រួល គ្លីនិកបូរិន្ទ ក៏រៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ត ប៉ុន្តែសម្រាកបាន១យប់ អ្នកដែលវះកាត់សម្រកខ្លាញ់នោះ (ស៊ីនួន រិទ្ធីយ៉ា) ក៏ស្លាប់ទៅ។

បើយោងតាមលិខិតចុះឈ្មោះ និងការបញ្ជាក់របស់គ្លីនិកបុរិន្ទ អំពីការចាក់បំពេញខ្លាញ់ត្របកភ្នែក ចាក់បំពេញថ្ពាល់សងខាង និងកែកុនកន្លែងផ្សេងៗទៀត សរុបជាប្រាក់តម្លៃ ៤៩៥០, លិខិតនេះចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣, ហើយត្រូវបានចូលវះកាត់កែសម្ផស្សនៅគ្លីនិកបូរិន្ទ នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ គឺវះកាត់យកខ្លាញ់ក្បាលពោះចេញ ពេលវះកាត់រួចរយ:ពេល ២ម៉ោង ឃើញមិនស្រួល គ្លីនិកបូរិន្ទ ក៏រៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ត ប៉ុន្តែសម្រាកបាន១យប់ អ្នកដែលវះកាត់សម្រកខ្លាញ់នោះ (ស៊ីនួន រិទ្ធីយ៉ា) ក៏ស្លាប់ទៅ។

តាមម្ចាស់អាខោនហ្វេសប៊ុក ទុន ពិសី ( Pisey Tun) មុនពេលចូលវះកាត់ ប្អូនស្រីរបស់នាង បានបញ្ជាក់ប្រាប់គ្រូពេទ្យនៅក្លីនិកបុរិន្ទនេះថា គាត់ខ្សោយ (ប្អូននាង) ហើយឈាមមិនគ្រប់ ហេតុអ្វីគ្រូពេទ្យនៅតែធ្វើការវះកាត់ ?! ឬគាត់ចង់បានលុយ ?! ផេកហ្វេសប៊ុករបស់គ្លីនិកបុរិននេះ បាន Block ចោលបាត់ទៅហើយ, មុនធ្វើការវះកាត់មនុស្សស្លាប់ គឺឆែកឃើញដំណើរការធម្មតា ប៉ុន្តែក្រោយវះកាត់ធ្វើឲ្យប្អូនស្រីរបស់នាងស្លាប់នោះឆែកមិនឃើញអ្វីទៀតទេ។
ដូច្នេះ នាងខ្ញុំ សំណូមពរដល់ក្រសួងសុខាភិបាល និងក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ជនរងគ្រោះដែលចូលវះកាត់កែសម្ផស្សក្នុងគ្លីនិកបុរិននេះហើយស្លាប់យ៉ាងអយុត្តិធម៌ផង។
ចំណែកគ្លីនិកកែសម្ផស្សបុរិន្ទកោះពេជ្រវិញ មិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីនេះបានទេ ដោយសារទូរស័ព្ទមិនចូល, CEN រង់ចាំការបកស្រាយបំភ្លឺពីខាងគ្លីនិកបុរិន្ទកោះពេជ្រដោយក្ដីរីករាយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN






