Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ង​មានសាច់​ដុំ ចង់​កូរ​គេឯង អុកឡុក​ក្នុង​ហាង ហើ​យ​ចង់​ខ្លាំង​ជាមួយ​ប៉ូ​លិស ជា​លទ្ធផល ទ្រោម​ខ្លួន​ហើយ ថែមទាំង…

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ បានចែករំលែកវីដេអូឃ្លីប បង្ហាញរបស់បុរសជនជាតិតៃវ៉ាន់ម្នាក់ ស្លៀកតែខោខ្លី ត្រូវបានប៉ូលិសវាយឡើងទ្រោម និងដាក់ខ្នោះ បន្ទាប់ដើរអុកឡុក និងវាយបំផ្លាញពេញក្នុងហាងមួយកន្លែង នៅក្នុងទីក្រុង Zhongli ដោយខឹងអ្នកលក់អត់មានរបស់លក់ឲ្យ ដែលរូបគេចង់បាន។

យោងតាមសារព័ត៌មានតៃវ៉ាន់ បុរសរូបនោះ ដំបូងបានចូលទៅក្នុងហាងលក់ម្ហូបឆ្អិនស្រាប់ រកមើលអាហារសម្រន់មាន់បំពងរសជាតិអ៊ីតាលី ប៉ុន្តែ អ្នកលក់បានប្រាប់ថាលក់អស់ហើយ។ ទោះបីជាមានរសជាតិផ្សេងទៀតក៏ដោយ ក៏បុរសនោះមិនសុខចិត្ត ហើយក៏បានឈ្លោះប្រកែកជាមួយអ្នកលក់ រហូតដល់ថ្នាក់ទាញបោកប្រាស់របរតែម្តង នៃហាងផ្ទះលេខ7-11 នៅលើផ្លូវ Changsha។

ទោះជាយ៉ាងណា ភ្លាមៗនោះ អ្នកលក់បានទូរស័ព្ទសុំជំនួយអន្តរាគមន៍ពីប៉ូលិស។ ពេលប៉ូលិស២នាក់មកដល់កន្លែងកើតហេតុ ស្រាប់តែ​បាន​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ជា​ខ្លាំង ហើយ​ក៏ស្ទុះ​វាយ​ដំទៅលើ​ពួក​គេ​យ៉ាង​សាហាវ។

អតិថិជនដែលខឹងសម្បាររូបនេះ ក្រោយមក ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាអ្នកហាត់កាយវប្បកម្មក្នុងស្រុក ហើយវីដេអូរយៈពេល ១៣ វិនាទី នៃការប្រឈមមុខដាក់គ្នាដ៏ញាក់សាច់រវាងបុរសរូបនេះ និងប៉ូលីសទាំងពីរ បានរីករាលដាលនៅលើបណ្តាញសង្គម។ រីឯរូបភាពរបស់អតិថិជនរូបនេះ ដែលត្រូវបានដាក់ខ្នោះដៃ និងអង្គុយពីច្រកទ្វាហាង ជាមួយនឹងឈាមហូរស្រោចមុខ ក៏បានលេចចេញតាមអ៊ីនធឺណិតផងដែរ។

ក្រោយឃើញរូបនេះហាក់ឃោរឃៅពេក អ្នក​និយម​លេង​អ៊ីនធឺណិត​ បាន​ចោទ​ជា​សំណួរ​អំពី​របៀប​ដែល​មន្ត្រី​ប៉ូលិស​ពីរ​នាក់​ បាន​គ្រប់គ្រង​បុគ្គល​ដែល​មាន​សាច់ដុំ​មិន​អាច​គ្រប់គ្រង​បានរូបនេះ។ ក្រោយមក មានវីដេអូមួយទៀត បានលេចចេញនៅលើអ៊ីនធឺណិត ដែលបង្ហាញប៉ូលិសបានវាយក្បាល និងដងខ្លួនជាច្រើនដង ដោយប្រើដំបងរបស់ប៉ូលីស ខណៈពេលដែលបុរសនោះត្រូវបានបង្ក្រាបរួចហើយ ដែលនាំឱ្យមានការចោទប្រកាន់ថា ប្រើកម្លាំងហួសហេតុ។

ក្រោយ​មក​ សមត្ថកិច្ច​ប៉ូលិស​ ក៏​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ហេតុការណ៍​នេះ​ ដោយបានពន្យល់ថា «មន្រ្តីប៉ូលីសរបស់យើងធ្វើការយ៉ាងលំបាកនៅថ្នាក់មូលដ្ឋាន។ អ្វី​ដែល​ត្រូវ​គឺ​ត្រូវ ហើយ​អ្វី​ដែល​ខុស​គឺ​ខុស។ ប្រសិនបើអ្នកធ្វើអ្វីមួយបានល្អ អ្នកគួរតែលើកទឹកចិត្ត។ ស្នងការប៉ូលីស Taoyuan លោក Wu Kun-hsu (吳坤旭) បាននិយាយថា ប្រសិនបើអ្នកធ្វើអ្វីមួយមិនបានល្អទេ វាត្រូវតែពិនិត្យឡើងវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×