Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយសម្រាកព្យាបាលនៅថៃ ជិត១ខែម្តាយ បញ្ញា សិទ្ធ ជាសះស្បើយប្រមាណ៧០%ហើយ

spot_img

ភ្នំពេញ ៖ រហូតមកទល់នាពេលនេះស្ថានភាពជំងឺម្តាយរបស់តារាចម្រៀងលោក បញ្ញា សិទ្ធ បានជាសះស្បើយប្រមាណជា៧០%ហើយ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងប្រទេសថៃជិត១ខែមកនេះ។
នេះបើតាមការអះអាងរបស់តារារូបនេះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។

តារាសម្តែងលោក បញ្ញា សិទ្ធ បានលើកឡើងតាមរយះសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គមថា អស់រយៈពេលជិត១ខែ ដែលម្តាយខ្ញុំសំរាកពន្យាបាល ពេលនេះម្តាយខ្ញុំបានធូស្រាល នឹងជាសះស្បើយ 70% សូមថ្លែងអំណរអរគុណ សម្តេចពុក សម្តេចម៉ែ បានផ្តល់នៅជីវិតថ្មីដល់គ្រួសារកូន កូនពិតជារកពាក្យអ្វីក្រៅពីអរគុណលោកទាំងទ្វេ នោះទេ នឹងអរគុណ បងបង មិត្តៗរួមអាជីព បងប្អូនជាហ្វេនដែលនៅស្រលាញ់ខ្ញុំ។ លោកបញ្ជាក់ថា នៅថ្ងៃទី៣០ ខាងមុខនេះខ្ញុំនឹងអ្នកម្តាយវិលនៅប្រទេសកម្ពុជាវិញហើយ សូមទៅបម្រើអារម្មណ៍ពុកម៉ែបងប្អូន ក្នុងកាសម្តែងភាពយន្ត នឹង បន្តរស់ក្នុងសន្តិភាព ក្រោមកាដឹងនាំរបស់សម្តេច តេជោហ៊ុនសែន ជាទីគោរពរបស់កូនៗនឹងប្រជាជនទូរទាំងប្រទេស កម្ពុជា ។ អរគុណសន្តិភាព ។

គួរបញ្ជាក់ថា លោក បញ្ញា សិទ្ធ បាននាំម្តាយរបស់លោកចេញទៅព្យាបាលនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោនូវថវិកាចំនួន៣ម៉ឺនដុល្លារ សម្រាប់សម្រួលថ្លៃព្យាបាលនាពេលនេះ។
តារារូបនេះបានលើកឡើងថា ម្តាយរបស់លោកបានផ្ទុកនូវជំងឺតម្រងនោម ពោះវៀត នឹងជំងឺជាច្រើនទៀតដែលទាមទារឲ្យលោកត្រូវមើលថែដោយផ្ទាល់ ខណៈពេលដែលលោកក៏ធ្លាប់ទម្លាយរឿងរ៉ាវនេះ ជាសាធារណៈដោយស្នើសុំជំនួយពីសប្បុរសជននានា ក្នុងពេលដែលលោកអស់លទ្ធភាព។
បញ្ញា សិទ្ធ បានបញ្ជាក់ថា ការដាច់ចិត្តសុំជំនួយពីសប្បុរសជននានានាពេលនេះគឺលោកត្រូវតែលះបង់ការអៀនខ្មាស់ ដើម្បីជីវិតម្តាយរបស់លោក ព្រោះលោកអស់លទ្ធភាព ខណៈពេលដែលកន្លងមកលោកបានខិតខំរកប្រាក់ដោយផ្ទាល់សម្រាប់ព្យាបាលជំងឺម្តាយអស់ជាច្រើនឆ្នាំ ៕ រក្សាសិទ្ធដោយ ៖ សំណាង SV

spot_img
×