Thursday, June 8, 2023

ស្លុ-ត​ណាស់​លោក​អើយ! ម្តាយ-កូ​ន​ស្រី កំពុង​បោកខោអាវ​នៅ​ច្រាំងទន្លេ ក៏​ស្រាប់តែ​ក្រពើ​ចាប់​អូស​ជើង​កូនស្រី ផ្អើល​អ្នកភូមិ​មក​ជួយ ចុងក្រោយ…

spot_img

ម្តាយ និងកូនស្រី ស្ទើរតែបាត់បង់ជីវិត នៅពេលដែលក្រពើដ៏ធំមួយក្បាល បានវាយប្រហារ និងអូសពួកគេទៅក្នុងទឹកជិត ១០ ម៉ែត្រ ខណៈដែលពួកគេកំពុងបោកខោអាវនៅក្បែរច្រាំងទន្លេ Sungai Merbau នៃរដ្ឋ Selangor ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅពេលដែលអ្នកស្រី Raminten (ជាម្តាយ) បានឮកូនស្រីរបស់នាងឈ្មោះ Natasyah ស្រែកឱ្យជួយ ខណៈដែលក្រពើបានខាំជើងរបស់នាង ហើយព្យាយាមអូសនាងចូលទៅក្នុងទន្លេ។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ បានសរសេរបញ្ជាក់ប្រាប់ថា «ម្តាយបានលោតចូលទន្លេភ្លាមៗ មុនពេលនាងត្រូវបានក្រពើខាំ និងអូសចូលទៅក្នុងទន្លេ ជាមួយកូនស្រីរបស់គាត់ដែរ»។

គាត់​បាន​បន្ត​ថា​៖ «​ក្រោយទទួលដំណឹងនេះភ្លាមៗ ប្រជាជន​នៅ​តំបន់​នោះ ​បានប្រញាប់ប្រញាល់​មក​ជួយ​ពួកគេ ហើយ​បានគ្រប់គ្រងសង្កត់​ក្រពើ​នោះ​ និងនាំយកទៅ​កាន់​ទីតាំង​សុវត្ថិភាព​នៃច្រាំងទន្លេ​។ ជា​សំណាង​ល្អ ទាំង​ម្តាយ​ និង​កូន​ស្រី​រង​របួស​តែ​ប៉ុណ្ណោះ»។

ចាប់តាំងពីពេលនោះមក វីដេអូនៃហេតុការណ៍ដ៏រន្ធត់នេះ មានអ្នកចូលមើលជាង 294,000 ដង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×